ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ដោយសារ​ស្ថានភាព​ទឹកភ្លៀង ចេះតែ​បន្ត​ធ្លាក់ ជា​បន្តបន្ទាប់ នៅ​ផ្នែក​ខាងលើ នៃ​តំបន់​ព្រំដែន និង​ស្រុក​សំឡូត ចាប់តាំងពី​យប់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ មក អាជ្ញាធរខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២២ ម្សិលមិញ​នេះ បានចេញ​សេចក្តីអំពាវនាវ បន្ទាន់​មួយ ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងស្ទឹង ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ពី​ទឹកជំនន់​លើក​ទី​២​។​

​ជាមួយគ្នានេះ អភិបាលខេត្ត លោក ងួន រតនៈ ក៏បាន​ជំរុញ​ដល់​កងកម្លាំង គណ​:​បញ្ជាការ បន្ត​ការតាមដាន ត្រង់ចំណុច​ទំនប់​ស្តុក​ទឹក បាសាក់ ស្រុក​រុក្ខ​គី​រី ព្រោះ​ទឹកបាន​ហក់​ឡើង ហូរ​កាត់​ទំនប់ ជាថ្មី​ម្តងទៀត​។​

​ចំណែកឯ​កងកម្លាំង​វិញ លោក ស្នងការ​នគរបាល​ខេត្ត បានកំណត់​ឲ្យ​ក្រុម​ប្រចាំ​បញ្ជា​វេន​នីមួយៗ ត្រូវមាន​វត្តមាន នៅក្នុង​មូលដ្ឋាន ស្នងការដ្ឋាន​នគរបាល​ខេត្ត ទាំងអស់ ដើម្បី​ត្រៀម​អន្តរាគមន៍ ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​រហ័ស​បំផុត​។​

​គួរ​បញ្ជាក់ថា កម្ពស់​ទឹកស្ទឹង​សង្កែ នៅ​ថ្ងៃទី​២២ តុលា មាន​កម្ពស់​ជាង ១០ ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ថ្ងៃ ដែល​អាជ្ញាធរខេត្ត ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន នៅ​ថ្ងៃទី​២៣ តុលា នេះ ទឹកស្ទឹង​សង្កែ ហក់​ឡើង​ខ្ពស់​រហូតដល់​កម្ពស់ ១៣,៣០ ម៉ែត្រ ខណៈ​អាកាសធាតុ នៅក្នុង​ក្រុង​បាត់ដំបង មេឃ​ស្រឡះ បើក​ថ្ងៃ និង​ធ្លាក់​ខ្យល់​ត្រជាក់ ៕/V

ស្ថានភាព​ទឹកស្ទឹង​សង្កែ​ ជោរជន់​ខ្ពស់ ​លើក​ទី​២ (​រូប​:​ភ្នំ​ខៀវ​)​