Home ព័ត៌មានជាតិ សង្គម សាខាកាកបាទក្រ...

សាខាកាកបាទក្រហមខេត្តបាត់ដំបង ចែកអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១០០គ្រួ សារនៅឃុំព្រែកហ្លូងស្រុកឯកភ្នំ

ដោយ:គ្រញូង/បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តព្រែហ្លូងក្រុមការងារសាខាកាកបាទក្រហមខេត្តបាត់ដំបងដឹកនាំដោយលោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខានិងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១០០គ្រួ
សាររស់នៅភូមិចំនួន៧ក្នុងឃុំព្រែកហ្លូងស្រុកឯកភ្នំខេត្តបាត់ដំបង ។

លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការ លំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយជំនន់ ទឹកភ្លៀងដែលជាគ្រោះធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានោះលោកបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានធ្វើការអំ
ពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនដែលផ្ញើជូនដល់បងប្អូនសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអុីវ ៦ដប ទឹកបរិសុទ្ធវីឃែចំណុះ២០លីត្រ១ធុងនិងក្រមា១៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular