ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌ បានចូលរួមពិធីប្រគល់ទទួលទេយ្យទានរបស់សម្ដេចព្រះឧត្ដមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្ដេចសង្ឃនាយករងទី៣ និងជាប្រធានលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានអំណោយជូនដល់រដ្ឋបាលខណ្ឌដង្កោ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ។
មន្ត្រីរដ្ឋាបាលខណ្ឌដង្កោបានឱ្យដឹងថា៖ទេយ្យទានដែល ជាអំណោយទទួលបានរួមមាន អង្ករ ២០តោន ថវិកា ២០.០០០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
ក្នុងឱកាសនោះលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានថ្លែងព្រះអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យរបស់សម្ដេចព្រះឧត្ដមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្ដេចសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំយកទេយ្យទានយកមកផ្ដល់ជូនដល់សាលាខណ្ឌដង្កោសម្រាប់ចែកជូនជនរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោនាពេលនេះ។ លោកស្រីបានសន្យាថានឹងនាំយកអំណោយទាំងនេះទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ខាងលើ៕/b