Home ព័ត៌មានជាតិ សង្គម អង្ក២.៥រួមនិង...

អង្ក២.៥រួមនិងគ្រឿងឧបភោគបរិភោគត្រូវបានក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេសត្រូវបានប្រគល់ ចែក ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ សារជំនន់ទឹកភ្លៀងនៅខេត្ត

ដោយ:រិទ្ធិសែន/ពោធិ៍សាត់ : ការចូលរួមជាចំណែក នៃការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងតាមបណ្តាខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែបន្តមានឡើង។

ក្នុងនោះខេត្តពោធិ៍សាត់ ក៏ត្រូវបានការចូលរួមយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរ ខេត្តនិងបងប្អូនប្រជាពលរដ្ឋ ក្នុងការបរិច្ចាគថវិកា និងស្បៀងអាហារ ដល់ជនដែលត្រូវរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនោះផងដែរ។

ជាក់ស្តែងនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះផងដែរ គេឃើញមានវត្តមាន លោកស្រីអគ្គនាយិកា ព្រមទាំងសហការីក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេស «TL Air Express» បាននាំយកជំនួយឧបត្ថម្ភរួមមានអង្ករ២,៥តោន, ត្រីខ២៥០យួរ និង​មី២៥០កេសតូច ដើម្បីជួយរំលែកទុក្ខដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់។

មានប្រសាសន៍នៅក្នុងការទទួលជំនួយសប្បុរសធម៌ឧបត្ថម្ភក្នុងឱកាសនោះ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ម៉ៅធនិនបានលើកឡើងថា ការជួយគ្នាក្នុងគ្រាមានដែលមានអាសន្ន ពិតជាមានគុណតម្លៃ និងគុណធម៌ធំធេងណាស់ សម្រាប់មនុស្សជាតិយើងគ្រប់ៗរូប ដែលកើតឡើងនៅលើលោកនេះ។

ក្នុងនាមរដ្ឋបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោកស្រីអគ្គនាយិកា ព្រមទាំងសហការីក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេស ដែលបាននាំយកនូវអង្ករ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់។

ទង្វើរួម និងសកម្មភាពមនុស្សធម៌ របស់អស់លោក លោកស្រីបានបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយ រដ្ឋបាលសាលាខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះ ជាសក្ខីភាពស្រាប់។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងបានធ្វើឱ្យរងនៅផលប៉ះពាល់ ៦ក្រុងនិងស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...