Home ព័ត៌មានជាតិ សង្គម ការផ្អាកបណ្តោ...

ការផ្អាកបណ្តោះអាសន្នយានយន្ត ធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែតនៅជាធរមាន តែយានយន្តធំនៅតែផ្គើន

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ល្គឹកណា មិនទាន់ជូនដំណឹងជាថ្មី គឺការផ្អាកបណ្តោះអាសន្នយានយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែតនៅជាធរមានដដែល។ ប៉ុន្តែជាក់ស្តែង មកទល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ គេឃើញយានយន្តធំធុនធ្ងន់ជាច្រើន ពិសេសអត់ផ្ទុកនៅតែផ្កើនបើកឥបរឆ្លងកាត់។

សូមរលឹកថា យោងសេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណដលើក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងមក ត្រូវមន្ត្រីជំនាញនេះអោយដឹងនៅថ្ងៃទី២៣ខែតុលាថា៖ ជាក់ស្តែងនិងស្មាតីខ្លឹមសារលិខិតនេះនោមានសុពលភាព ហើយសូមអោយចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ប្រើប្រាសអោយបានយូរ។

សម្រាប់កំណាត់ផ្លូវជាតិលេខ៥ចំនុចដើមពោធិ៍យាយម៉ៅដល់កូនដំរីនាក្រុងប៉ោយប៉ែត ត្រូវបានក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មកបានចុះពិនិត្យស្ថានភាពទឹកជំនន់ និងទប់ស្កាត់ការហូរច្រោះនៅតាមចិញ្ចើមផ្លូវ។

ហើយកន្លងមកក៏មន្ត្រីជំនាញ ក៏ចុះពិនិត្យស្ថានភាពទឹកជំនន់ លើកំណាត់ផ្លូវជាតិលេខ៥៦ ថ្មពួកនៅស្ពានទី១ ទីប្រជុំជនស្រុក និងទប់ស្កាត់ការហូរច្រោះនៅតាមក្បាលស្ពានលើផ្លូវខេត្តលេខ២៥៦៣ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...