Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូនជនសង្ស័...

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទលួចម៉ូតូ

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៣ ខែតុលាកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់ខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទលួចម៉ូតូក្រោយពេលកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលនៃអធិការក្រុងបាត់ដំបងធ្វេីការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនបាននៅថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០ ចំណិចភូមិ សង្កាត់ទួលតាឯកក្រុងបាត់ដំបង។

លោក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់ខេត្តបានឲ្យដឹងថា
ជនរងគ្រោះមានឈ្មោះលាប ចាន់ថា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទួល
តាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ម៉ូតូដែលត្រូវចោរលួចម៉ាកហុងដា
ឌ្រីមសេរីថ្មីផលិតនៅឆ្នាំ២០២០មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង1AI 5653ដែលម្ចាស់ទុកចោលមុខបន្ទប់ជួលហើយត្រូវបានជនល្មេីសលួចយកទៅបាត់កាលពីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។ ចំណែកជនសង្ស័យមានឈ្មោះ ជា ម៉ៅ ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅនិងមុខរបរមិនប្រាកដ។ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានឆ្លេីយសារភាពពដោយខ្លីថា ព្រោះតែម្ចាស់ម៉ូតូទុកម៉ូតូថ្មីនេះប្រហែសពេក ទេីបគាត់សម្រេចចិត្តលួចយកម៉ូតូនេះ តែម្តងទៅ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទៅកាន់អសាលាដំបូងខេត្តបាត់ដំបងដោយចោទពីបទលួច។ ឯម៉ូតូបានប្រគល់ជូនម្ចាស់វិញហេីយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...