Home ព័ត៌មានជាតិ នយោបាយ ​គម្រោង​វា​រី...

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ១៥០ មេ​ហ្គា​វ៉ា​ត់​ត្រូវបាន​រាជ​រដ្ឋា​ភិ​បាល​អនុម័ត​ហើយ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​និង​គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ​និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត​នា​ព្រឹក​ថ្ងៃទី២៣​ខែតុលា២០២០​នេះ ។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុម័ត​លើ​សំណើសុំ​ការពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​និង​គម្រោង​វិនិយោ គអភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ​និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។​

​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អគ្គិសនី​ថ្មី​ចំនួន​៣​គម្រោង​បន្ថែមទៀត​នេះ​គឺ​៖១.​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់​នៅ​ស្រុក​ថ្មបាំង​ខេត្តកោះកុង ។ គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​ប​ញ្ជុ​ន៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ ។ គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន៥០០​គីឡូវ៉ុលពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។

​ផលប្រយោជន៍​សំខាន់​នៃ​ការអភិវឌ្ឍន៍​គម្រោង​នេះ​ក្រៅពី​ផលិត​អគ្គស​នី៥២៧លាន​គីឡូ វ៉ាត់ម៉ោង​ក្នុង​១​ឆ្នាំ​ដែលមាន​ថ្លៃ៧,៩២​សេន​អាមេរិក​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ថេរ​៣៥ឆ្នាំ​គម្រោ ង​នេះ​នឹង​ជួយ​ស្តុក​ប្រភពទឹក​ភ្លៀង​នៅ​រដូវវស្សា​បន្ថែម​ទុក​នៅក្នុង​អាងទឹក​ថ្មី​ទាំង​២​នៃ​គម្រោង​វា​រី​អគ្គិសនី​តា​តៃ​លើ​ដែល​ជួយ​កាត់បន្ថយ​ការ​ហៀរ​ទឹក​ចោល​និង​ការពិន័យ​ដោយ​មិនបាន​ផលិត​អគ្គិសនី​នៅ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នៅ​រដូវវស្សា​និង​ស្តុក​ទឹក​នេះ​ទុក​សម្រាប់​ការផលិត​អគ្គិសនី​នៅ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​នៅ​រដូវប្រាំង​និង​បង្ហូរចុះមក​ឱ្យ​អាង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នៅ​ខាងក្រោម​ដើម្បី​ផលិត​អគ្គិសនី​បន្ថែម​នៅ​រដូវប្រាំង​ចំនួន ១០៨ លាន​គីឡូវ៉ាត់ម៉ោង​បន្ថែមទៀត ។​

​ផ្អែក​តាមច្បាប់​ស្តីពី​សារពើពន្ធ​បទ​ប្បញ្ញត្តិ​ជា​ធរមាន​និង​ការលើកទឹកចិត្ត​វិនិយោគ​រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពន្ធ​ពី​គម្រោង​ដូចតទៅ​៖​ចំណូល​ពន្ធ​លើ​ប្រាក់ចំណូល​ពន្ធ​កាត់ទុក​លើ​ចំ ណាយ​ការប្រាក់​និង​ពន្ធ​កាត់​ទុក​លើ​ការបែងចែក​ភាគលាភ​សរុប​ចំនួន​១៩៩.៧០៥. ៩៨៤​ ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​សម្បទាន​៣៩​ឆ្នាំ។ក្នុងករណី​អាករ​លើតម្លៃបន្ថែម (VAT) ត្រូវបាន​ដាក់ឱ្យអនុវត្ត,​រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពី​អាករ​នេះ​សរុប​ចំនួន១៤៤ ៦២៣ ៥៥៦ ដុល្លារ​អាមេរិក​ក្នុង​រយៈពេល៣៥​ឆ្នាំនៃ​អាណត្តិ​ប្រតិប​ត្តិ​ការ​អាជីវកម្ម ។ចំណូល​ពន្ធ​ខាងលើ​នៅ​មិនទាន់​គិត​បញ្ចូល​ចំណូល​ពន្ធ​មួយចំនួនទៀត​ដូចជា​ពន្ធលើប្រាក់បៀវត្ស​រ៍​ពន្ធ​កាត់​ទុក​លើ​ការជួល​នានា​និង​ពន្ធ​ដោយ​ប្រ​យោ ល​ដទៃទៀត ។​

​លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា អគ្គនាយក​ថាមពល​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​ធ្លាប់បាន​ប្រាប់​ឲ្យ​ដឹងថា​ក្រុមហ៊ុន China National Heavy Machinery Corporation ដែល​វិ​និ​យោគ​លើ​វា​រី​អគ្គិសនី​តា​តៃ​បាន​ស្នើសុំ​វិនិយោគ​សាងសង់​គម្រោង​ថាមពល​វា​រី​អគ្គិសនី​មួយទៀត​អានុភាព​១៥០​មេ​ហ្គា​វ៉ាត​ស្ថិតនៅលើ​ស្ទឹង​តា​តៃ​ផ្នែក​ខាងលើ​។​តាម​ផែនការ​របស់​ក្រុមហ៊ុន​បើ​គម្រោង​វា​រី​អគ្គិសនី​អានុភាព​១៥០​មេ​ហ្គា​វ៉ាត​នេះ​ត្រូវបាន​អនុម័ត​ពី​រាជរដ្ឋាភិបាល​គឺ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ និង ភ្ជាប់​ថាមពល​ចូល​បណ្តាញ​ជាតិ​នៅ​ឆ្នាំ ២០២៦​។​

​ស្ថានីយ​ថ្មី​នេះ​ស្ថិតនៅ​ប្រមាណ​២០​គីឡូម៉ែត្រ​ខាងលើ​ទីតាំង​វា​រី​អគ្គិសនី​តា​តៃ​ដែលមាន​អានុភាព ២៤៦ មេ​ហ្គា​វ៉ាត​គម្រោង​ថាមពល​ស្នើសុំ​ថ្មី​នេះ​គឺ​ស្ថិតក្នុង​ឃុំ​ប្ញ​ស្សី​ជ្រុំ​និងឃុំ​តា​តៃ​លើស្រុក​ថ្មបាំង ខេត្តកោះកុង​។ យោងតាម​លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា ការវិនិយោគ​លើ​ថាមពល​វា​រី​អគ្គិសនី​មានតម្លៃ​ប្រមាណ ៣០០ លាន​លាន​ដុល្លារ​ហើយ​តម្លៃ​នេះអាច​ទាប​ជាង​នេះ​វា​អាស្រ័យទៅលើ​ទីតាំង​នៃ​គម្រោង​៕BR


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...