ដោយ:ទេពកង្រី/កំពង់ឆ្នាំង : យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលរដ្ឋបាលឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្នាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្នបាល ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង បានសហការប្រគល់គ្រាប់ចាស់ៗដែលនៅសេសសល់ពីសម័យសង្គ្រាមជូនទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC ចំនួន ៣៦គ្រាប់ក្នុងនោះមានគ្រាប់បែកដៃប្រភេទTya ៦៧= ២៨គ្រាប់
និងគ្រាប់រ៉ូកែតP ៦,៧= ០៨គ្រាប់ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានបព្ជាក់ឲ្យដឹងថា ប្រភេទគ្រាប់ទាំងពីរប្រភេទខាង លើនេះត្រូវបានប្រជាពលរដ្ឋជួល និងគោយន្តនៅក្នុងស្រែហើយរបើកឡើងភ្លាមនោះគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាល និងបានរាយការណ៍បន្តមកមន្ត្រីមជ្ឈមណ្ឌលស៊ីម៉ាក់ខេត្តកំពង់ឆ្នាំងប្រមូលយកមករក្សាទុកនៅមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះសមត្ថកិច្ច នៃមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់ ត្រូវរាយការណ៍មកសមត្ថកិច្ចដែលនៅជិត ដើម្បីរាយការណ៍បន្តមកមជ្ឈមណ្ឌលស៊ីម៉ាក់ ដើម្បីចុះទៅយកមករក្សាទុកនិងកម្ទេចចោលតែម្តង៕/b