Home ព័ត៌មានជាតិ សង្គម ពលរដ្ឋរងគ្រោះ...

ពលរដ្ឋរងគ្រោះទឹកជំនន់១៥៤៥ គ្រួសារនៅខេត្តប៉ៃលិន និងបាត់ដំបង ទទួលបានកាឲជួយសង្គ្រោះពីសំណាក់កងទ័ពនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ

ដោយ:មុន្នីរ័ត្ន/ភ្នំុពេញ ៖ លោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងក្រុមការងារ សហការជាមួយអាជ្ញាធរខេត្តប៉ៃលិននិង ខេត្តបាត់ដំបងបានអញ្ចើញ សួរសុខទុក្ខ និង នាំអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១៥៤៥គ្រួសារ ក្នុងនោះមកពីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៧៧៦គ្រួសារ និងពលរដ្ឋមកឃុំតាមុឺន និងឃុំអូតាគី ខេត្តបាត់ដំបង ៧៦៩គ្រួសារនៅថ្ងៃទី២២ តុលានេះ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន។

លោកស្រីពេជ ចន្ទមុន្នី បានពាំនាំនូវប្រសាសន៍របស់ សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងសូមអោយពលរដ្ឋទាំអស់ បង្កើនការប្រុងប្រយ័ត្ន និង រស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារតូចៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងការពារជំងឺគ្រុនឈាម និងគ្រុនឈីក។

លោក លោកស្រី បានអោយដឹងថា គ្រោះ ធម្មជាតិ គ្មានប្រទេសណា ឬនណារ អាច ទប់ស្កាត់ បានឡេីយ ។ ក៏ប៉ុន្តែ អ្វី ដែលយេីងអាចធ្វេី បាន នៅពេលនេះ គឺការជួយសង្គ្រោះ ប្រជាពលរដ្ឋ មិនអោយលិចលង់ ដោយប្រេីប្រាស់នៅ មធ្យោបាយ សរុប កម្លាំង សរុប គ្រប់ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្ម។ លើសពីនោះបានចែក ជូនជាអំណោយសម្ភារប្រើប្រាស់ ស្បៀងអាហារ ជូនជនរងគ្រោះដោយមិនអោយនណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ រួមទាំងនិងថ្នាំ សង្កូវ ព្យាបាលដល់ពួកគាត់ ទៀតផង។

ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះម្នាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលុង ពីគ្រោះទឹកជំនន់នេះ។

លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រខេត្តប៉ៃលិ និងឯកឧត្តម ងួន រតនះ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទាំងអស់ ដែលលោកតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងគ្រាមានគ្រោះអាសន្ន។

គួរបញ្ជក់ថានៅក្នុងឆ្នាំ២០២០នេះ ព្យុះបានបក់បោកមកពីបណ្តាប្រទេសផ្សេងៗ បាននាំមកនូវភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ ដែលបង្កអោយមានការជន់ស្ទើរតែទូទាំងប្រទេសកម្ពុជា អស់រយះពេលជាង២សប្តាហ៍មកហើយ ដោយធ្វើអោយប៉ះពាល់ដល់ជីវភាពរស់របស់ប្រជាពលរដ្ឋ។ ដើម្បីរំលែកនិងដោះស្រាយការលំបាកចំពោះមុខនេះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១៥៤៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស,មី២កេស, ប្រេងខ្យង២ដប, ភួយ១,សារ៉ុង១, ថ្នាំដុសធ្មេញ១,ប្រេងកូឡា១, សាប៊ូដុសខ្លួន១ដុំ,ថ្នាំពេទ្យ១កញ្ចប់ និងថវិកា៥មុឺនរៀល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...