ដោយ:គ្រញូង/បាត់ដំបង ៖ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានស្រុកសំឡូតខេត្តបាត់ដំបងនៅថ្ងៃទី២២ខែ តុលាឆ្នាំ២០២០នេះបានបង្កឲ្យមាន
ការលិចលង់លំនៅដ្ឋានមួយចំនួនរបស់ប្រជាពលរដ្ឋនៅភូមិចម្លងរមាំងលើឃុំអូរសំរិលស្រុកសំឡូត ខេត្តបាត់ដំបងជាថ្មីម្តងទៀត ។
ក្នុងស្ថានភាពបែបនេះអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រីមៀន ឡាយស្នងការរង ទទួលបន្ទុកដឹកនាំអធិការដ្ឋាននគរបាលស្រុកសំឡូត បានចាត់តាំងនិងដឹកនាំកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដែលមាន លោកវរសេនីយ៍ទោ ម៉ែន រីម ជាអធិការនគរបាលស្រុកចុះជួយសង្រ្គោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយការលិចលង់នេះ ដោយនាំពួកគាត់ព្រមទាំង ទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាពអស់ហើយ៕/b