Home ព័ត៌មានអន្តរជាតិ ចិននឹងបង្កើតផ...

ចិននឹងបង្កើតផែនការ៥ឆ្នាំដើម្បីកាច់ចង្កូតសេដ្ឋកិច្ចឆ្លងកាត់សម័យកាលមិនប្រាកដប្រជា

ក្រុមមេដឹកនាំកំពូលរបស់ចិននឹងរៀបចំផែនការកាច់ចង្កូតសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ឆ្នាំ ២០២១-២០២៥ នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទទី ២៦ ខែតុលាដើម្បីស្វែងរកតុល្យភាពកំណើននិងកំណែទម្រង់ដើម្បីចៀសវាងការជាប់គាំង ចំពេលទស្សនវិស័យសកលមិនច្បាស់លាស់និងភាពតានតឹងកាន់តែផុងជ្រៅជាមួយសហរដ្ឋអាម៉េរិក។

ប្រធានាធិបតីស៊ី ជីនពីងនិងសមាជិកគណៈកម្មាធិការកណ្តាល ដែលជាស្ថាប័នសម្រេចចិត្តថ្នាក់កំពូលធំជាងគេរបស់បក្សកុម្មុយនីស្តកាន់អំណាចនឹងជួបប្រជុំគ្នានៅថ្ងៃទី ២៦-២៩ តុលានៅពីក្រោយទ្វារបិទជិតដើម្បីដាក់ចេញផែនការ ៥ ឆ្នាំលើកទី ១៤ ដែលជាផែនការលម្អិតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

អ្នកដែលដឹងគោលនយោបាយនេះបាននិយាយថា ផែនការនិងការអនុវត្តផែនការនេះនឹងមានសារៈសំខាន់សម្រាប់ប្រទេសចិនដើម្បីចៀសវាងអន្ទាក់ដែលគេហៅថា “ប្រាក់ចំណូលមធ្យម” ដោយសំដៅទៅលើការលំបាកលំបិតនៃបណ្តាសេដ្ឋកិច្ចជាច្រើនក្នុងការជំរុញផលិតភាពនិងការផ្លាស់ប្តូរឆ្ពោះទៅរកឧស្សាហកម្មតម្លៃខ្ពស់។

ពួកសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs បានសរសេរនៅក្នុងកំណត់ចំណាំនៅមុនកិច្ចប្រជុំនេះថា “ទោះបីជារដ្ឋាភិបាលចិនបានអំពាវនាវឱ្យមានការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍នៅប៉ុន្មានឆ្នាំនេះក៏ដោយ ក៏យើងគិតថា ៥ ឆ្នាំខាងមុខនឹងមានសារៈសំខាន់ជាពិសេសទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច”។

អ្នកដឹងអំពីគោលនយោបាយបាននិយាយទៀតថា កំណើនថេរប្រកបដោយចីរភាពនឹងក្លាយជាអាទិភាព ទោះបីជាមានការរំពឹងទុកច្រើនឡើងថា មេដឹកនាំកំពូលអាចប្រកាសពីការកែទម្រង់ថ្មីៗដើម្បីជំរុញតម្រូវការក្នុងស្រុក គំនិតច្នៃបង្កើតថ្មីៗ និង ការពឹងផ្អែកលើខ្លួនឯង ក្រោមយុទ្ធសាស្ត្រ “ចរន្តពីរ” ថ្មីរបស់លោកស៊ីក៏ដោយ។

វិនិយោគិនក៏នឹងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរដើម្បីមើលថាតើចិននឹងឈានទៅរកគោលដៅកំណើនសេដ្ឋកិច្ចដែលអាចបត់បែនបានឬអត់ បន្ទាប់ពីទម្លាក់វាចោលនៅឆ្នាំនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០២ ដោយសារភាពមិនច្បាស់លាស់ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩។

អ្នកវិភាគខ្លះនិយាយថា ការទម្លាក់ទិសដៅកំណើនសេដ្ឋកិច្ចនឹងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើថវិកាសង្គ្រោះសេដ្ឋកិច្ចដែលនាំឱ្យជំពាក់បំណុល និង លើកទឹកចិត្តការវិនិយោគដែលមានផលិតភាពកាន់តែច្រើន។

ប្រទេសចិន ដែលជាប្រភពផ្ទុះកូវីដ១៩មុនគេ បានជំរុញកំណើនសេដ្ឋកិច្ចដ៏រឹងមាំ បន្ទាប់ពីទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតក្នុងស្រុកបានជោគជ័យ ប៉ុន្តែការរំពឹងទុកជាសកលនៅតែអាប់អួរ ហើយជំងឺរាតត្បាតបានបន្ថែមភាពតានតឹងមួយកម្រិតទៀតជាមួយសហរដ្ឋអាម៉េរិក។

លោក តាំង ចៀនវៃ សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារទូរគមនាគមន៍បាននិយាយថា “អត្រាកំណើនសក្តានុពលរបស់ចិននឹងធ្លាក់ចុះបន្តទៀតដោយសារតែប្រជាជនវ័យចំណាស់ច្រើន ឥទ្ធិពលចុះខ្សោយពីការវិនិយោគដែលជំរុញកំណើន និង ការថយចុះភាគលាភពីសកលភាវូបនីយកម្ម។ ដើម្បីបញ្ចៀសការធ្លាក់ចុះនេះ យើងត្រូវការកំណែទម្រង់ស៊ីជម្រៅបំផុត”៕ ដោយ ៖ កញ្ញាដាលីស

ចិននឹងរៀបចំផែនការ៥ឆ្នាំដើម្បីកាច់ចង្កូតសេដ្ឋកិច្ចឆ្លងកាត់ពេលវេលាដ៏លំបាក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...