Home ព័ត៌មានជាតិ សង្គម មន្ត្រីជាន់ខ្...

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន អំពាវនាវឱ្យយើងទាំងអស់គ្នាចូលរួមគោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះបានធ្វើការអំពាវនាវឱ្យយើងទាំងអស់គ្នាចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកប ដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម និង បានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ មិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវត្រួតពិនិត្យសុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។

លោកស្រីរដ្ឋលេខាធិការបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអាគារ ឃ សាលាខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំ និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលក្រុង ស្រុកទាំង៨ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ សរុបអ្នកចូលរួមចំនួន ១២០ នាក់។

លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលសម្រេចការងារបានជាច្រើនទៅលើការអនុវត្ត និងការផ្សព្វផ្សាយយុទ្ធនាការក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តស្វាយរៀង។

នាឱកាសនោះលោក ស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រដ្ឋបាលខេត្តស្វាយរៀង ជាពិសេសសមាជិក សមាជិកា នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដែលមាន ឯកឧត្ដមអភិបាលខេត្តជាប្រធាន ដែលតែងតែខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មនេះ ។

លោកស្រី បានបន្តថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាក្ដីបារម្ភ ដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើន ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

បន្ថែមពីនេះ ស្រី រដ្ឋលេខាធិការ ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន សូមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសុខភាព អនាម័យ ត្រូវលាងដៃជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ត្រូវជៀសវៀងឱ្យបានដាច់ខាតចំពោះគ្រឿងញៀន ព្រោះវាអាចបំផ្លាញអនាគតរបស់យុវជនជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហាដល់សង្គមធ្ងន់ធ្ងរទៅថ្ងៃអនាគត និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដែលបានជន់លិចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកស្រី រដ្ឋលេខាធិការ បានអំពាវនាវឱ្យចូលរួមគោរពទាំងអស់ ត្រូវគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកប ដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម និង បានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ មិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវត្រួតពិនិត្យសុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ប្រចាំថ្ងៃ​ច័ន្...

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...