ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានធ្លាក់ពីលើចុងត្នោតបណ្ដាលឲ្យស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះឡើងចិត្តត្នោតត្រង់យកទឹក។

ហេតុការណ៍ខាងលើនេះបានកើតឡើងតាំងពីរសៀលទី២២ តុលា ២០២០ គ្រាដែលជនរងគ្រោះចេញឡើងចិត្តត្នោតហើយបាត់រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២០ ទើបត្រូវគេរកឃើញនៅកន្លែងកើតហេតុ។

អធិការនគរបាលស្រុកទឹកផុសលោកវរសេនីយ៍ឯក ខែមវិបុល បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង១និង៣៦នាទីថ្ងៃទី២៣ តុលា ២០២០នេះថា ជនរងគ្រោះដែលធ្លាក់ពីលើចុងត្នោតខាងលើនេះមាន ឈ្មោះ ឆឹង សារុឹម ភេទប្រុស អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ បែន សាងឿន អាយុ៤៨ឆ្នាំ និងកូនចំនួន៤នាក់ ស្រី២នាក់ ដែលមានទីលំនៅក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អធិការនគបាលស្រុកទឹកផុសបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុកម្លាំងជំនាញ​ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់គោលដៅកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតស្លាប់ពិតប្រាកដមែន បន្ទាប់មកកម្លាំងយើងបានប្រគល់សាកសព្វដល់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

សេចក្តីរាយការណ៍មួយផ្សេងទៀតបានបង្ហើបអោយដឹងថាជនរងគ្រោះបានចេញទៅឡើងត្នោតដូចសព្វដងតែនៅថ្ងៃកើតហេតុជនរងគ្រោះចេញទៅឡើងត្នោតហើយបានបាត់រហូតដល់ព្រឹកថ្ងៃទី២៣តុលា២០២០ទើបត្រូវបានកនរុមគនរួសាររកសព្វជនរងគ្រោះឃើញនៅខាងក្រោមដើមត្នោតដោយមួយយប់ទៅហើយបានរាយការណ៍ជូនសមត្ថកិច្ច។

អធិការនគបាលស្រុកទឹកផុសបានអោយដឹងទៀតថាក្រោយពេលកើតហេតុកម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់គោលដៅកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតស្លាប់ពិតប្រាកដមែន បន្ទាប់មកកម្លាំងយើងបានប្រគល់សាកសព្វដល់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕/b