ជប៉ុនត្រៀមខ្លួនរួចជាស្រេចជួយកម្ពុជាក្នុងការដោះស្រាយការលំបាកដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ

ជប៉ុនត្រៀមខ្លួនរួចជាស្រេចជួយកម្ពុជាក្នុងការដោះស្រាយការលំបាកដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរភ្នំពេញៈ រដ្ឋមន្រ្តីការបរទេសជប៉ុនបានបញ្ជាក់ថា ជប៉ុនត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងបានសម្តែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់។ ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២។ ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសជប៉ុនបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការរងារតាមទូរស័ព្ទជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

Posted by រស្មី TV on Thursday, October 22, 2020

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular