រាជបណ្ឌិត្យសភាកម្ពុជា​រៀបចំ​កិច្ចពិភាក្សា​តុមូល​ស្តីពី​«​ការបណ្តុះបណ្តាល​ជំនាញ​គរុកោសល្យ​ភាសា​ចិន​»

​ដោយៈ​សុផល​/​ភ្នំពេញ​៖​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ បានរៀបចំ​កិច្ច ពិភាក្សា​តុមូល​មួយ​ស្តីពី​«​ការបណ្តុះបណ្តាល​ជំនាញ​គរុកោសល្យ​ភាសា​ចិន​»​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។​កិច្ចពិភាក្សា​តុមូល​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការបើក​ថ្នាក់​បរិញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​អបរំ​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ថ្នាក់ខ្ពស់​ភាសា​ចិន​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចពិភាក្សា​តុមូល​ស្តីពី​«​ការបណ្តុះបណ្តាល​ជំនាញ​គរុកោសល្យ​ភាសា​ចិន​»​នេះ លោក សូត្រ​សំណាង​អគ្គលេខាធិការរង​រា​ជប​ណ្ឌិ​ត្ត​សភា​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ជា​ឱកាស​ដ៏​សំខាន់​មួយទៀត​ក្នុងការ​ស្វែងរក​ធាតុ​ចូល​ដើម្បី​បំពេញបន្ថែម​ដល់​កម្មវិធី​បណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នៅពេល​ខាងមុខនេះ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​គោលបំណង​សំខាន់​នៃ​កិច្ចពិភាក្សា​តុមូល​គឺ​ដើម្បី​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា​និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​និង​ផ្លាស់ប្តូរ​ភាសា​ចិន​-​ភាសាបរទេស​ទាក់ទង​នឹង​ការបង្កើត​ជំនាញ​គរុកោសល្យ​ភាសា​ចិន​លើក​ទី​១​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ស្របទៅតាម​ការរំពឹង​ទុក​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​-​ចិន​។


​ទី​២)​ធ្វើការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការបើក​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ជំនាញ​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា​ក្រោម​កិច្ចសហការ​ផ្ទាល់​រវាង​រាជបណ្ឌិត្យសភាកម្ពុជា​ជាមួយ​សាកលវិទ្យាល័យ​គរុកោសល្យ​ចិន​ខាងកើត ហើយ​យើង​បើកទូលាយ សម្រាប់​ស្ថាប័ន ឬក៏​សាកលវិទ្យាល័យ​ណា ដែលមាន​បំណង​ធ្វើការ​សហការ​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា​លើ​គ្រប់​វិស័យ​និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ក៏ដូចជា​ជាមួយ​សមាគមន៍ ពាណិជ្ជកម្ម​ចិន​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោកស្រី​ជ័​រវិន​ស៊ី​ង​(ZuoWenxing)​ភារៈធារី​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា​៖​កន្លងទៅ​ថ្មីៗ​នេះ គម្រោង​បរិញ្ញាបត្រ​ជាន់ខ្ពស់​គរុកោសល្យ​ភាសា​ចិន បាន​ដំណើរការ​ជា​ផ្លូវការ​ក្រោម​ក្តី​រំពឹងទុក​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​និង​ការខិតខំ​ជំរុញ​យ៉ាង​មុតមាំ​ពី​សំណាក់​លោក​បណ្ឌិត​សភាចា​រ្យ​សុខ ទូច ព្រមទាំង​សមាគម​ចិន​ក៏ដូចជា​សហគ្រាស​ចិន​នានា​។​គម្រោង​នេះ​គឺជា​ការបោះ​ជំហាន​ទៅមុខ​មួយ​ជំហាន​ក្នុងការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ភាសា​ចិន​ជនជាតិខ្មែរ​និង​ធនធាន​អ្នកចេះ​។​

​លោកស្រី បានឱ្យដឹងថា​ចំនួន​អ្នកសិក្សា​ភាសា​ចិន​នៅ​កម្ពុជា មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។ ការសិក្សា​ភាសា​ចិន បាន​ក្លាយជា​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា ក៏ប៉ុន្តែ ការអប់រំ​ភាសា​ចិន​សម្រាប់​គ្រូបង្រៀន​ភាសា​ចិន​ជនជាតិខ្មែរ​មានការ​រាំងស្ទះ និង​មិនទាន់ មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​នៅឡើយ ដោយសារតែ​បញ្ហា​កង្វះខាត​នូវ​ធនធាន គ្រូបង្រៀន​ភាសា​ចិន​។

ហេតុនេះហើយ ទើប​គម្រោង​បណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​បាន​ចាប់បដិសន្ធិ​ឡើង​ក្នុង​គោលបំណង​បំពេញតម្រូវការ​ស្ថានភាព​សង្គម​ជាក់ស្តែង​។​ការបណ្តុះបណ្តាល​ធនធាន​គរុកោសល្យ​ភាសា​ចិន​នេះ នឹង​អាច​ដោះស្រាយ​បញ្ហា ការអភិវឌ្ឍន៍​ការអប់រំ​ភាសា​ចិន​សម្រាប់​គ្រូ​ភាសា​ចិន​ក្នុង​តំបន់​បាន​។ លោកស្រី​ជឿជាក់ថា ក្រោម​ការយកចិត្តទុកដាក់​ពី​មហាជន​គ្រប់​ស្រទាប់​ទាំង​កម្ពុជា​និង​ចិន គម្រោង​មួយ​នេះ ប្រាកដជា​អាច​បន្តដំណើរ​ទៅមុខ និង​ទទួលបាន​ផ្លែផ្កា​ជាក់​ជាមិនខាន​។

​សូមជម្រាបថា​៖​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​រាជបណ្ឌិត្យសភាកម្ពុជា​និង​មជ្ឈមណ្ឌល​ភាសាបរទេស​នៃ​ក្រសួង​អប់រំ​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការបង្កើត​ជំនាញ​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា​ដែល​ទទួល​សិស្ស​៣០​នាក់​។​
​គម្រោង​នេះ​នឹងធ្វើ​ការបណ្តុះបណ្តាល​ក្រោម​គម្រូ​“១+១”​ដោយ​សិក្សា​ឆ្នាំ​ទី​១​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​និង​ឆ្នាំ​ទី​២​នៅ​សាកលវិទ្យាល័យ​គរុកោសល្យ​ចិន​ខាងកើត​តាមរយៈ​អាហារូបករណ៍​គ្រូបង្រៀន​ភាសា​ចិន​អន្តរជាតិ​ក្នុង​តំបន់​។​បន្ទាប់ពី​បញ្ចប់​ការសិក្សា​និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​បញ្ច​ប់​ការសិក្សា​ពី​រាជបណ្ឌិត្យសភាកម្ពុជា​និង​ពី​សាកលវិទ្យាល័យ​គរុកោសល្យ​ចិន​ខាងកើត​។​

​លោក បូ រ៉េត ប្រធាន​ផ្លាស់​វេន​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន បាន​មានប្រសាសន៍ថា​៖​តាំងពី​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩០​មក សមាគម តែងតែ​ជំរុញ​វិស័យ​អប់រំ​ភាសា​ចិន និង​ផ្សព្វផ្សាយ​ប្រពៃណី​ចិន​យ៉ាងសកម្ម មិនតែប៉ុណ្ណោះ ថែមទាំង​បាន​បណ្តុះបណ្តាល ធនធាន​អ្នកចេះ​ភាសា​ខ្មែរ​-​ចិន មួយ​ជំនាន់​ហើយ​មួយ​ជំនាន់​ទៀត​។​

​លោក​ជឿជាក់ថា ក្រោម​កិច្ចសហការ​រវាង​រាជបណ្ឌិត្យសភាកម្ពុជា និង មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​និង​ផ្លាស់ប្តូរ​ភាសា​ចិន​-​ភាសាបរទេស​នៃ​ក្រសួង​អប់រំ​ប្រទេស​ចិន ប្រទេស​កម្ពុជា​ដែលមាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គរុកោសល្យ​ភាសា​ចិន​លើកដំបូង​នេះ​នឹង​បណ្តុះបណ្តាល​ធនធាន​គ្រូបង្រៀន​ភាសា​ចិន​ដែលមាន​គុណភាព​ជាច្រើន​រូប​និង​ធានា​នូវ​កម្លាំង​ធនធាន​គ្រូបង្រៀន​ដែល​អាចបំពេញ​គ្រប់​តម្រូវការ​ព្រមទាំង​ជំរុញ​កិច្ចអភិវឌ្ឍន៍​វិស័យ​អប់រំ​ភាសា​ចិន​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​វិបុលភាព​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្ងៃ២ធ្នូនេះចាប់ផ្តើមអ៊ុត...

ដោយៈប.ខុន/ភ្នំពេញៈគម្រោងស...

២១៥​ថ្ងៃៈ មនុស្ស​ជិត ៩០០ ...

​ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ...

ស្រីលង្កា​ដោះលែង​អ្នកទោស ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

CL : Chelsea និង Sevilla ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...