Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​មន្ត្រី​ក្រស...

​មន្ត្រី​ក្រសួងកសិកម្ម ចុះ​ត្រួតពិនិត្យ​ការងារ​កសិកម្ម នៅក្នុង​ខេត្តកំពង់ឆ្នាំង​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អនុរដ្ឋលេខាធិការ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក គង់ ចាន់ អមដំណើរ​ដោយ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង លោក ហិន ហ៊ុន រួមជាមួយ​សហការី បាន​ចុះ​ត្រួតពិនិត្យ ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ។​

​បើ​យោងតាម​របាយការណ៍ របស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីអំពី​សកម្មភាព​កសិក​ម្ម ការចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី​. ដំណាំ​ស្រូវ និង​ដំណាំ​បន្លែ​ផ្សេងៗ រួមមានៈ ១-​ដំណាំ​ស្រូវ​រដូវវស្សា អនុវត្តបាន ១២៧.៦៩១ ហ​.​ត នៃ​ផែនការ ១២២.០០០ ហ​.​ត ស្មើនឹង ១០៤,៦៦% និង​ការប្រមូល​ផល ស្រូវស្រាល ដើមរដូវ​វស្សា បាន​ចំនួន ១២៧,៤៨ ហ​.​ត ស្មើនឹង ១០% នៃ​ផ្ទៃដី អនុវត្តបាន​ទិន្នផល ៣,៥៤២ តោន / ហ​.​ត ដំណាំ​ស្រូវ ក្នុង​ខេត្តកំពង់ឆ្នាំង មានការ​លូតលាស់​ល្អ និង​ពុំមាន​ទឹកជំនន់ ខូចខាត​ដំណាំ​ស្រូវ​ទេ​។

២-​កា​ងារ​វារីវប្បកម្ម​ចិញ្ចឹម​ត្រី ប្រភេទ​ត្រី​ប្រា ចំនួន ២០.០០០ ក្បាល ស្ថិតនៅ​ភូមិ​សិរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ។ ៣-​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ទា មាន​ចំនួន ១៣.០០០ ក្បាល ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍​។

៤-​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់ ចំនួន ១២.០០០ ក្បាល ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។ ៥-​ចុះ ពិនិត្យ បណ្ដុំ​ចិ​ញ្ចឹ​មាន់​ស្រែ ចំនួន ៦០០ ក្បាល ស្ថិតនៅ​ក្នុងភូមិ​កញ្ជោ​ង ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច និង​៦-​ការដាំ​បន្លែ ក្នុងផ្ទះ​សំណាញ់ ស្ថិតនៅ​ក្នុងភូមិ​អូ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...