ដោយ​៖ បូ​រិ​ន​/​ភ្នំពេញ​៖ បើ​ស្តាប់​តាម​ដំណើរ​សាច់រឿង​របស់​តារា​សម្តែង ឌី សូ​នី​តា យ៉ាង​វែង គឺ ពិតជា​គួរ​ចង់​ឲ្យ​អស់សំណើច​និង​ហាក់បីដូច​ស្ទើរតែ​មិន​ចង់​ជឿ ដែល តារា​ស្រី​រូបនេះ​បាន​បក ស្រាយ​រឿង​មាន​ផ្ទៃពោះ​រហូត​សម្រាល​បានកូន​ស្រី​ម្នាក់ ដោយបាន​ដាក់ឈ្មោះថា ស្មា​យ “Smile” ។​

​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ឌី សូ​នី​តា បាន​សម្រាល​បានកូន​ស្រី​ម្នាក់​មានមុខមាត់ គួរ​ខ្នាញ់ ស្របពេល​នាង​ផ្ទុះ​ព័ត៌មាន​ពរ​ពោះ​រាប់​ខែ​មិនដឹងថា​ស្វាមី​ជា​នរណា​ឡើយ​បែរជា​សុខៗ ស្រាប់​មក​ប្រកាសថា តារា​សម្តែង​លោក អា​ឡិច ហ្សូ​រ៉ា ដែល​ធ្លាប់ជា​ដៃគូ​សម្តែង​ជាមួយគ្នា ថា​សម្រេចចិត្ត​ព្រមព្រៀងគ្នា​យកគ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​តារា​ប្រុស​នឹង​ក្លាយ​ឪពុក​ទា​រិ​ក​នេះ​ទៅវិញ​។

​ដំណឹង​ទទួលបាន​ចំណងដៃ​ថ្មី​ក្នុង​ជិ​វីត​របស់​តារា​សម្តែង ឌី សូ​នី​តា បានធ្វើ​អ្នកគាំទ្រ បងប្អូន សាច់​ញា​ត្តិ ក្រុមគ្រួសារ​របស់​នាង​ត្រេកអរ សប្បាយរីករាយ​ជាមួយ​រូបនាង​ជា​ហូរហែរ ប៉ុន្តែ​ទន្ទឹម នឹង​នោះ មហាជន​ជាច្រើន​ក៏មាន​ការភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​ថា ហេតុអ្វី​ស្រាប់តែ ឌី សូ​នី​តា ស្ងាត់ៗ​មានកូន ហេតុអ្វី​មិន​ព្រម​រៀប​ការឱ្យ​ច្បាស់លាស់​ហេតុអ្វី​បាន​មិន​ព្រម​បញ្ចេញ​មុខ​ប្រុស ដែល​ទាក់ទង​នឹង​រហូតដល់​ផ្ទៃពោះ​ចេញមុខ​មក​រៀបការ​។ ព័ត៌មាន​របស់​តារា​ស្រី​រូបនេះ ក៏បាន​ធ្វើឱ្យ​មហាជន​រសើបចិត្ត និង​ខកចិត្ត​ចំពោះ​តារា​ល្បី​ប្រចាំ​ខ្មែរ​ដែល​ធ្វើ​ផ្ទុយ​ពី​ប្រពៃណី​ខ្មែរ កំពុង​ជះឥទ្ធិពល​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។

​តាម​ដំណឹង​ជំវិញ​ក្នុង​ចង្កោម​អ្នកសិល្បៈ​វិញ​បានលើកឡើង​ត​គ្នា​ឡើង​ថា កូន​ក្នុង​ផ្ទៃ​របស់ ឌី សូ​នី​តា គឺ​មិនមែនជា​កូន​ដំណក់ឈាម​រួមគ្នា​ជាមួយ​លោក អា​ឡិច ហ្សូ​រ៉ា​នោះទេ​។​កូនស្រី​ដែល កើតមក​នោះ​ជា​កូន​របស់​បុរស​ផ្សេង ដែល​មិន​ព្រម​ចេញមុខ​ខណៈដែល​ពួកគេ​ត្រឹមតែ​សម្តែង ដើម្បី​លាក់បាំង​ការពិត​ប៉ុណ្ណោះ​។

​ប្រភព​ដដែល​បាន​បន្តថា បុរស​ដែល​នៅ​ពីក្រោយ​នោះ​គឺជា​អ្នកផ្សេង ហើយក៏​ត្រូវបាន​គេ​សង្ស័យ ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​បើកមុខ​ជំនួញ​ទ្រង់ទ្រាយ​ធំ​ឱ្យ​នាង​កន្លងមក​ថ្មីៗ​នេះដែរ​។ អ្វីដែល​កត់ សម្គាល់​នោះ សម្រាប់​មហាជន​និង​អ្នកសិល្បៈ​នោះ គឺ​ពួកគេ​ទាំងពីរ (​ឌី សូ​នី​តា និង​អា​ឡិច ហ្សូ​រ៉ា​) មាន​សកម្មភាព​កន្លង​មក​គឺជា​ការសម្តែង​ក្នុងនាម​ជា​ដៃគូ​ប៉ុណ្ណោះ ហើយ​ប្រសិនបើ ពួកគេ​ពិតជា​ស្រលាញ់គ្នា​មែន​មិន​ពិបាក​ទេ​ដែល​ត្រឹម​ការភ្ជាប់​ពាក្យ​សែនព្រេន​ក៏​គួរតែមាន ផងដែរ​ព្រោះ​ពួកគេ​សុទ្ធ​ជា​អ្នកមាន​គ្រាន់បើ​មានលទ្ធភាព និង​ពេលវេលា​គ្រប់គ្រាន់​ផងដែរ​។

​ចំពោះ​ការបកស្រាយ​សម្រាប់​មហា​ជន​វិញ តារា​ស្រី​រូបនេះ​លើក​ហេតុផល​ឱ្យដឹង​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​ថា មូលហេតុ​ដែល​នាង​លាក់បាំង​ការពិត ក្រោម​ហេតុផល​ផ្ទាល់ខ្លួន​ពិសេស ទាក់ទិន​នឹង​បញ្ហា​សុខភាព​របស់​នាង​ដោយ​ក្រុមគ្រួសារ​នាង​មាន​ជំងឺ​តំណរ​ពូជ​ដែល​ពិបាក នឹង​ពរ​ពោះ​ក្រោយ​វ័យ​៣០​ឆ្នាំ​។ នាង​បង្ហាញ​មូលហេតុ​បែបនេះ​ទើបនឹង​សម្រេចចិត្ត​ទទួល យក​ដំណក់ឈាម​មួយ​នេះ ដោយ​មិនបាន​ឆ្លង​ក​កាត់​ការរៀប​ការ​ឡើយ​។ ជាមួយគ្នា​នោះ​នាង បាន​ថ្លែង​ធ្វើការ​សុំទោស និង​សុំ​ការយោគ យល់​ពី​ទស្សនិកជន​ដែល​នាង​ព្យាយាម​លាក់បាំង​៕