ដោយ​៖​តារា​រិ​ទ្ធ​/​បន្ទាយមានជ័យ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្តដំណើរ​ចុះសួរសុខទុក្ខ​និង​ចែក​ជំនួយ​ឧបត្ថម្ភជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១ ម៉ឺន​គ្រួសារ​ទៀត​នៅក្នុង​ស្រុក​អូរជ្រៅ​និង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០២០​ស្អែកនេះ ។

​គួរ​បញ្ជាក់ថា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី ២១ និង ២២ ខែតុលា​បាន​អញ្ជើញ​ចែក​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ប្រមាណ​ជាង២ម៉ឺន​គ្រួ សារ​នៅ​ស្រុក​មង្គល​បូរី ,​ស្រុក​សេរី​សោភ័ណ​,​ស្រុក​ថ្មពួក និងក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ដោយ​ស្ថានភាព​ជំនន់​ដែល​បង្កឡើង​ដោយ​ការបាត់​ទំនប់អូរ​កែ​ដនបានធ្វើ​ឲ្យ​ចំនួន​ជនរងគ្រោះ​ដោយ​ទឹកជំនន់​មានការ​កើនឡើង​រហូត​ជិត៤ម៉ឺន​គ្រួសារ​ដើម្បី​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​រងគ្រោះ​ឲ្យ​បាន​ឆាប់រហ័សនោះ​សម្តេច​តេ​ជោហ៊ុន សែ នបានសម្រេច​បន្ត​ចែក​ជំនួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្តបន្ទាយមានជ័យ​ឲ្យ​បាន​អស់​ទើប​ឈប់ ។

​នៅ​រសៀល​ថ្ងៃទី២៣ខែតុលា​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​វិលត្រឡប់​មក ដល់​ខេត្តសៀមរាប​វិញ​ហើយ​តាម​ជើងយន្តហោះ​បន្ទាប់ពី​ដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី២៣ខែតុលា​នេះ ។សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​សម្រាក​នៅ​ខេត្តសៀ មរាបលុះ​ព្រឹក​ឡើង​ទើប​បន្តដំណើរ​តាម​រថយន្ត​មកកាន់​ខេត្ត​បន្ទាយមានជ័យ ។

​នៅ​ព្រឹក​ថ្ងៃទី២៤​ខែតុលា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​អញ្ជើញ​សំណេះសំណាល​និង​ចែក​ជំនួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រងគ្រោះ​ចំនួន​៥០០០គ្រួសារ​នៅ​ស្រុក​អូជ្រៅ​ដែលជា​គោ លដៅ​ទី​១បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​បន្ត​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ជំនួយ​ឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ទីតាំង​ក្នុងស្រុក​ម៉ាឡៃមាន​ចំនួន​៥​ពាន់​គ្រួសារ​ទៀត​ក្នុងនោះ​ពលរដ្ឋ ៤,៥០០​គ្រួសារ​ជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​ម៉ាឡៃ​ផ្ទាល់​និង​៥០០​គ្រួសារ​ជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅក្នុង​ក្រុង​ប៉ោយប៉ែត ។​

​សូមបញ្ជាក់ថា​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​មួយ​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុងចំណោម​ខេត្ត​ទាំង​១៩ ដែល​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង ។ក្រុង​-​ស្រុក​ចំនួន​៦​របស់​ខេត្ត នេះ​បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​រួមមាន​ក្រុង​សិរី​សោ​ភណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរជ្រៅនិង​ស្រុក​ម៉ាឡៃ ។

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​៖​ក្នុង​ឆ្នាំ២០២០​នេះ​ខេត្តបន្ទាយមានជ័យ​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ពីរលើក​ដែល​ជំនន់​លើកទីមួយ​ចាប់ពី​ថ្ងៃទី​ ១៨ ​ខែកញ្ញាឆ្នាំ​២០២០​ជំនន់​ទឹកភ្លៀង​កើតឡើង​បណ្ដាលឱ្យ​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​រស់នៅ​តា ម​បណ្ដោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ចំនួន ៦៩ គ្រួ​សារបាន​ជម្លៀស​មក​នៅ​ទីទួល​សុវត្ថិភាព​ស្ថិតនៅក្នុង​សាលាឃុំ​អូរ​បី​ជាន់។ជំនន់​លើក​ទី​ពីរ​ចាប់ ពី​ថ្ងៃទី៣ខែតុលា​ឆ្នាំ​២០២០​ដោយសារ​ស្ថានភាព​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ​គួបផ្សំ​នឹង​ទឹក​ហូរ​ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​ផង​ជំនន់​ទឹកភ្លៀង​ក៏​កើតឡើង​ម្ដងទៀត​បានធ្វើឱ្យ​កម្រិត​ទឹកស្ទឹង​មង្គល​បូរីនិងស្ទឹង​សេរី​សោភ័ណ​ហក់​ឡើង​លើស​កម្រិត​ប្រកាសអាសន្ន​បណ្ដាលឱ្យ​លិច​តាម​តំបន់​ទំនាប​ភូមិ​តាម​មាត់​ស្ទឹង​និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ។ រហូតមកដល់​ពេលនេះ​មាន​មនុស្ស​លង់ទឹក​ស្លាប់​ចំនួន១៩​នាក់​ប៉ះពាល់​លំនៅឋាន​ចំនួន២៩,២២៥ ខ្នង​,​ប្រជាពលរដ្ឋ​ជិត ៤ ម៉ឺន​គ្រួសារ​រងគ្រោះ​,​លិច​ស្រែ​ចំនួន ៦៤,៣៧២ ហិកតា​,​ដំឡូង​មី​ចំនួន៦០,២៥៩​ហិកតា​,ដំណាំ​រួមផ្សំ​ចំនួន​៩៨៩ហិកតា​,​សាលារៀន​ចំនួន​១៨៦​កន្លែង​មណ្ឌល​សុខភាព​ចំនួន​៩​កន្លែង​វត្ត​អារាម​ចំនួន​៦០, សាលា ឃុំ​ចំនួន​០៥​កន្លែង​,​ផ្លូវ​ប្រវែង៥៣៥​គីឡូម៉ែត្រ​,អណ្ដូង ស្នប់​ចំនួន​៥៤​កន្លែង​និង​លិច​ទំន ប់អាង​ប្រវែង៣៤​គីឡូម៉ែត្រ ៕​