ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល ៣ថ្ងៃ គិតពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ សម្លាប់មនុស្ស ស្លាប់ ២៦នាក់

1122
ចែករម្លែក

ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១៧​លើក​(​យប់​៩​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ (​ស្រី​១​នាក់​), រងរបួស​ធ្ងន់​១៩​នាក់ (​ស្រី​៥​នាក់​) និង​រងរបួស​ស្រាល ៣​នាក់ (​ស្រី​១​នាក់​)​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​១៧​នាក់ (​យប់​៩​នាក់​)​។

​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានៈ ល្មើស​ល្បឿន ៣​លើក (​ស្លាប់​១​នាក់​), មិន​គោរព​សិទ្ធ ៣​លើក​(​ស្លាប់​១​នាក់​), ប្រជែង ៤​លើក​(​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង ៣​លើក​(​ស្លាប់​២​នាក់​), មិន​ប្រកាន់​ស្តាំ​២​លើក​(​ស្លាប់​១​នាក់​) ងងុយដេក​១​លើក​(​ស្លាប់ ១​នាក់​)​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៣០​គ្រឿង រួមមានៈ ម៉ូតូ ២១​គ្រឿង​, រថយន្ត​តូច ៨​គ្រឿង​, រថយន្ត​ធំ ១​គ្រឿង​។​
​យានយន្ត​ដែល​បង្កហេតុ រួមមានៈ ម៉ូតូ ១០​លើក​, រថយន្ត​ធុន​តូច ចំនួន​៦​លើក​, រថយន្ត​ធុន​ធំ ១​លើក​។ គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមានៈ ផ្លូវជាតិ ចំនួន ៧​លើក​, ផ្លូវ​ខេត្ត ៥​លើក និង​ផ្លូវលំ ៥​លើក​។​

​រាជធានី​-​ខេត្ត ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់ រួមមាន ៖​ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស​១​នាក់​,​ខេត្ត​កែប​១​លើក ស្លាប់ ១​នាក់​(​ស្រី​) របួស ៦​នាក់​(​ស្រី​៣​នាក់​), ស្វាយរៀង ២​លើក ស្លាប់ ២​នាក់​, ស្ទឹងត្រែង​១​លើក ស្លាប់​១​នាក់ របួស ១​នាក់​, តាកែវ ២​លើក ស្លាប់ ១​នាក់ របួស ២​នាក់​(​ស្រី​១​នាក់​) និង​ខេត្តសៀមរាប ១​លើក ស្លាប់ ១​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស ក្នុង​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ រយៈពេល ៣​ថ្ងៃ គិតពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៨ និង​ប្រៀបធៀប​ថ្ងៃ​ដូចគ្នា​ឆ្នាំ​២០១៧​គ្រោះថ្នាក់​ចំនួន ៥៥​លើក​/៧៤​លើក ថយ​១៩​នាក់ ស្មើ ២៦%, ស្លាប់ ២៦​នាក់​/២៩​នាក់ ថយ ៣​នាក់ ស្មើ ១០%, របួស​សរុប ៨១​នាក់​/១៣៨​នាក់ ថយ​៥៧​នាក់ ស្មើ ៤១%, របួសធ្ងន់ ៥៨​នាក់​/៨១​នាក់ ថយ​២៣​នាក់ ស្មើ ២៨% និង​របួសស្រាល​២៣​នាក់​/៥៧​នាក់ ថយ​៣៤​នាក់ ស្មើ​៦០%៕​

ទីតាំងផ្សាយពាណិជ្ជកម្ម