Home ព័ត៌មានជាតិ សន្តិសុខ ក្រុង​បាត់ដំប...

ក្រុង​បាត់ដំបង រួច​ផុតពី​ការលិចលង់ ជំនន់​ទឹកស្ទឹង​សង្កែ ដោយសារ​ឆ្មាំ​យាម​ទ្វារ​ទឹក​

ដោយៈ ប​.​ខុន / ភ្នំពេញៈ​ក្រុង​បាត់ដំបង រួច​ផុតពី​ការលិចលង់ ដោយ​ជំនន់​ទឹកស្ទឹង​សង្កែ ដោយសារ​ការគ្រប់គ្រង​ទឹក បានល្អ តាមរយៈ​ឆ្មាំ​ការពារ​ទ្វារ​ទឹក សំខាន់ៗ នៅតាម​ប្រព័ន្ធធារាសាស្ត្រ ដែលមាន​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ពង្រឹង​ការពារ ២៤​ម៉ោង ចាំ​បើក បិទទ្វារ​ទឹក ទៅតាម​ស្ថានភាព​ជាក់ស្តែង​។​

​លោក ឡុង ផលគុណ នាយក​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​ថាៈ ក្រុង​បាត់ដំបង ដែល​គ្មាន​ការ​យារ​យី ពី​ជំនន់​ទឹកស្ទឹង​សង្កែ កន្លងទៅ ដោយសារ​យើង មាន​ឆ្មាំ​ជាង ១០ នាក់ យាម​ទ្វារ​ទឹក​សំខាន់ៗ ២៤ ម៉ោង សម្រាប់​បិទ​បើកទ្វារ​ទឹក ទៅតាម​ស្ថានភាព​ជាក់​។​

​លោក ឡុង ផលគុណ បាន​និយាយ​ឱ្យដឹងទៀតថាៈ ការងារ​គ្រប់គ្រង​ទឹក នៅតាម​ប្រព័ន្ធ​ធា​រាស្ត្រ សំខាន់ៗ ក្នុង​ខេត្តបាត់ដំបង ដូចជា នៅ​ប្រព័ន្ធធារាសាស្ត្រ ពហុ​បំណង (​សេក​សក​) ក​ង្ហ​ត និង​កំពីងពួយ ជាដើម ត្រូវបាន​ពង្រឹង តាំងពី​ពេល​ជំនន់ លើក​ទី​១ នៅ​ថ្ងៃទី​១៨ ខែកញ្ញា និង​ជំនន់​លើក​ទី​២ ក្នុង​ខែតុលា នេះ​។​


​ប្រសិនបើ​គ្មាន​ឆ្មាំ​យាម ការពារ​ពេញ ២៤ ម៉ោង ប្រកបដោយ​ការទទួលខុសត្រូវ​ទេនោះ លោក​ឡុង ផលគុណ និយាយថាៈ ក្រុង​បាត់ដំបង ត្រូវ​ទឹក​ជន់​លិច ដូច ជា​នៅ​ខេត្តពោធិសាត់ និង​នៅ​ទំនប់​បាសាក់ ក្នុងស្រុក​រុក្ខ​គិរី នោះ បាត់ទៅហើយ នៅក្នុង​ជំនន់​លើក​ទី​២ ដែលជា​ជំនន់​ខ្លាំង ដោយនៅ​ភាគ​ខាងលើ មានទឹក ត្រូវ​ហូរ​ចូល ស្ទឹង​សង្កែ ដល់​ទៅ ១.៥០០ ម៉ែត្រគូប ក្នុង​មួយ​វិនាទី ក្នុងពេល​លទ្ធភាព​ស្ទឹង​នេះ ដោះ​ទឹកបាន​ត្រឹមតែ ១.៣០០ ម៉ែត្រគូប ក្នុង​មួយ​វិនាទី​នោះ​។​

​លោក ឡុង ផលគុណ បានឱ្យដឹង​ទៀតថាៈ ការគ្រប់គ្រង​ទឹក បាន​ជោគជ័យ ឱ្យ​រួច​ផុតពី​ការលិចលង់ ដល់​ក្រុង​បាត់ដំបង​នេះ គឺ​ដោយមាន​ការចូលរួម​យាម កាម​ការពារ យ៉ាង​យកចិត្ត​ដាក់ និង​ទទួលខុស​ខ្ពស់ ពី​បងប្អូន​ឆ្មាំ​ទាំងអស់ នៅតាម​ទ្វារ​ទឹក​ទាំងនោះ​។ ស្ថានភាព​ភ្លៀង​ធ្លាក់ នៅ​ចុងរដូវ​វស្សា​ឆ្នាំនេះ មាន​សភាព​ធ្ងន់ធ្ងរ តែ​យើង​កាត់បន្ថយ​ទឹក ជំនន់​បាន​ច្រើន គឺ​ដោយសារ​ការគ្រប់គ្រង បាន​ត្រឹមត្រូវ ។ តែ​ចំពោះ​ការបាក់​ទំនប់​បាសាក់ នៅ​ស្រុក​រុក្ខ​គិរី គឺជា​ទំនប់​ដែល​គ្រប់គ្រង ដោយ​ម្ចាស់​គម្រោង ដែល​ធ្វើ​មិនទាន់​ចប់ មិនមែន​គ្រប់គ្រង ដោយ​មន្ទីរ​ទេ ៕S/

​ ​ ​ ​ឆ្មាំ​យាម​ទ្វារ​ទឹក​និង​ទំនប់​អាង​កំពីង​ពីយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...