Home កីឡា កម្មវិធី​ប្រក...

កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ២៤ ខែ តុលា ឆ្នាំ ២០២០

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០២០ / ២០២១
(18:30) West Ham vs Manchester City
(21:00) Fulham vs Crystal Palace
(23:30) Manchester Utd vs Chelsea
(02:00) Liverpool vs Sheffield Utd
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Manchester Utd vs Chelsea

​ក្រុម Manchester United នឹង​ទទួលភ្ញៀវ Chelsea នៅក្នុង​សប្តាហ៍​ទី​៦​នៃ​ការប្រកួត​នៅ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ខណៈ​ក្រុម​ទាំងពីរ​បង្វែរ​ការយក​ចិត្ត​ទុកដាក់​ពី​ក្របខណ្ឌ​ឆេ​ម​ពាន លី​កម​កលើ​ការប្រកួត​ក្នុង​លី​ក​វិញ​។​
​ ​
​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក្រុម​ទាំងពីរ​មាន​គម្លាត​ពីគ្នា​២​ពិន្ទុ ស្របពេល​ក្រុម Manchester United ឈរ​នៅ​លេខ​រៀង​ទី​១៥ និង​មាន​៦​ពិន្ទុ ចំណែក​ក្រុម Chelsea ឈរ​នៅ​លេខ​រៀង​ទី​៨ និង​មាន​៨​ពិន្ទុ​។
​ ​
​ក្រុម Manchester United កំពុង​តែមាន​កម្លាំងចិត្ត បន្ទាប់ពី​យកឈ្នះ​ក្រុម PSG នៅ​ទីក្រុង​ប៉ារីស​។ ក្រុម​នេះ​ខកខាន​មិនបាន​យកឈ្នះ​ការប្រកួត​ក្នុង​ទឹកដី​របស់ខ្លួន​នៅឡើយ​ទេ ហើយ​ថា ជំនួប លើក​នេះ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​បង្ហាញ​ពីអ្វី​ដែល​ពួកគេ​អាចធ្វើ​បាន​។​
​ ​
​ក្រុម United ឈ្នះ​៤​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ប៉ុន្តែ​ការ ប្រកួត​ថ្មី​បំផុត​នោះ គឺ​ពួកគេ​ចាញ់​ក្រុម Chelsea ៣-១ ក្នុង​ក្របខណ្ឌ FA Cup នៅ​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន​។
​ ​
​ការប្រកួត​ក្នុង​ទឹកដី​មកទល់ពេលនេះ ក្រុម United របូត​៩​គ្រាប់​រួចទៅហើយ​ក្នុង​ពីរ​ប្រកួត ហើយ​ថ្មី​បំផុត​នោះ គឺ​ប្រកួត​ចាញ់​ក្រុម Tottenham ៦-១ ប៉ុន្តែ​ចំណុច​ល្អ​នោះ​គឺថា ពួកគេ​តែងតែ រកបាន​គ្រាប់​បាល់ ហើយ​អំឡុង​ការប្រកួត​ចុងក្រោយ ក្រុម United បាន​តាម​ពីក្រោយ​យក ឈ្នះ​ក្រុម Newcastle United ៤-១ ក្នុង​ទម្រង់​លេង​ដ៏​អស្ចារ្យ បន្ទាប់ពី​ចាញ់​ក្រុម Tottenham ។​
​ ​
​រឿងនេះ​គឺជា​អ្វីដែល​ពួកគេ​ចង់​ដោះស្រាយ​នៅពេល​ជួប​ជាមួយ​ក្រុម Chelsea ហើយ​បញ្ហា​មួយ ទៀត​គឺ​ពួកគេ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​។​
​ ​
​ក្រុម United ឈ្នះ​ក្រុម PSG នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ចំណែក​ក្រុម Chelsea បែរជា​ប្រកួត ចាញ់​ក្រុម Sevilla ដោយ​ប្រកួត​ស្មើ ០-០ ក្នុង​ទឹកដី​។​
​ ​
​លទ្ធផល​នេះ​គឺជា​លទ្ធផល​ស្មើ​ពីរ​ប្រកួត​ជាប់​គ្នា​សម្រាប់​ក្រុម Chelsea និង​ជា​លើក​ទី​៣​ក្នុង​៥ ប្រកួត​ដែល​ក្រុម​នេះ​ខកខាន​មិនបាន​ឈ្នះ​។ វា​មិនមែនជា​រដូវ​កាល​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម Chelsea នោះទេ ។​
​ ​
​សមាជិក​ថ្មី​របស់​ក្រុម Chelsea នៅ​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នៅឡើយ ហើយ​ពួកគេ​ក៏មាន​បញ្ហា​ច្រើន​នៅ​តំបន់​ការពារ​ផងដែរ​។ ក្រុម​តោ​ខៀវ Chelsea បាន​របូត​៩​គ្រាប់​ក្នុង​លី​ក ប៉ុន្តែ​ពួកគេ​ធ្វើបាន​ល្អ​នៅ​តំបន់​ប្រយុទ្ធ​ដោយ​រកបាន​១៣​គ្រាប់​។ ប្រកួត​ចុងក្រោយ ក្រុម​Chelsea បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Southampton បន្ទាប់ពី​នាំមុខ​ជា​បន្ត បន្ទាប់​។​
​ ​
​ក្រុម Chelsea ទើបនឹង​រក្សាបាន​ឃ្លី​ន​ស៊ីត​មួយ​លើក ហើយ​៣​ប្រកួត​ក្នុងចំណោម​៥​ប្រកួត ពួកគេ​អាច​រកបាន​គ្រាប់​បាល់​ដូចគ្នា​។ ក្រុម​នេះ​មាន​សមត្ថភាព​រក​គ្រាប់​បាល់​ហើយក៏​ធ្វើ​បានល្អ ផងដែរ​សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី​ហើយ​ក្រុម​នេះ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​តែមួយ​ប្រកួត ក្រៅ​ទឹកដី​ប៉ុណ្ណោះ​ក្នុង​៩​ប្រកួត​ចុងក្រោយ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​នៅ​រាត្រី ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Manchester United 1-2 Chelsea
​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​ច​កាល​២០២០/២១
(18:00) Osasuna vs Ath.Bilbao
(21:00) Barcelona vs Real Madrid
(23:30) Sevilla vs Eibar
(02:00) Atl. Madrid vs Real Betis
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Barcelona vs Real Madrid
​ ​
​កាលពី​ចុង​សប្តាហ៍​មុន រឿងរ៉ាវ​ហាក់ដូចជា​ប្លែក​បន្តិច​ហើយដោយ​ក្រុម​ខ្លាំង​ទាំងពីរ​សុទ្ធ តែ​ប្រកួត​ចាញ់​ដូចគ្នា​។ ក្រុម Real ឈរ​នៅ​លេខ​រៀង​ទី​៣ នៅលើ​តារាង​ពិន្ទុ ស្របពេល​ក្រុម Barcelona ធ្លាក់​មក​ត្រឹម​លេខ​៩ ប៉ុន្តែ​នៅសល់​១​ប្រកួត​ក្នុង​ដៃ​។​
​ ​
Barcelona មាន​បញ្ហា​ខ្លះ​ក្នុងការ​កសាង​រដូវ​កាល​ថ្មី ស្របពេល​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) នៅតែ​មានបំណង​ចាកចេញ​ដដែល​។ នៅពេលនេះ ម៉េ​ស​ស៊ី នៅ​ជាមួយ​ពួកគេ ប៉ុន្តែ​អាចជា​រដូវ​កាល​ចុងក្រោយ​ជាមួយ​ក្រុម Barcelona ។​
​ ​
​ក្រុម​នេះ​ចាប់ផ្តើម​មិនសូវ​ស៊ីសង្វាក់​គ្នា​នៅ​ដើមរដូវ​កាល ដោយ​ឈ្នះ​២ ស្មើ​១​និង​ចាញ់​១ ហើយ មាន​គម្លាត​៤​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​។ ក្រុម​Barcelona មាន​ទម្រង់​លេង​ល្អ​សម្រាប់​ពីរ​ប្រកួត ដំបូង​នៅ​រដូវ​កាល​ថ្មី​នេះ ដោយ​យកឈ្នះ​ក្រុម Villarreal ៤-០ និង​យកឈ្នះ​ក្រុម Celta Vigo ៣-០ នៅក្រៅ​ទឹកដី​។
​ ​
​ប៉ុន្តែ​ក្រុម​នេះ​មិនបាន​កសាង​បន្ថែម​លើ​ជ័យជម្នះ​ទាំងនេះ​ទេ ដោយ​ប្រកួត​ស្មើ ១-១ ក្នុង​ទឹកដី ជាមួយ​ក្រុម Sevilla និង​ចាញ់​ក្រុម Gatafe ១-០ នៅក្រៅ​ទឹកដី​។ ពួកគេ​អាច​រកបាន​ជ័យជម្នះ ២​លើក​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​ក្នុង​លី​ក ដែលជា​រឿង​កម្រ​ជួប​សម្រាប់​ក្រុម Barcelona ប៉ុន្តែ​ពួកគេ​ធ្វើបាន​ល្អ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កដោយ​រកបាន​ជ័យជម្នះ​៥-១ លើ​ក្រុម Ferencvaros នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ដោយឡែក​ក្រុម Real Madrid ធ្វើ​មិន​បានល្អ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម​នេះ​ចាញ់​ក្រុម Shakhtar ៣-២ បន្ទាប់ពី​របូត ៣-០ មុន​នៅ​តង់​ទី​១​។ ក្រុម Real Madrid បាន​ចាញ់​ក្រុម​ចំណូល​ថ្មី Cadiz ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​
​ ​
​ប៉ុន្តែ​ក្រុម Real Madrid មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​៨​ប្រកួត​ក្រៅ​ទឹកដី​។ ក្រុម​នេះ​អាច​រក បាន​គ្រាប់​បាល់​ក្នុង​១១​ប្រកួត​ចំណោម​១៣​ប្រកួត​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ La Liga ។​
​ ​
​បី​ប្រកួត​ក្នុងចំណោម​៤​ប្រកួត​សម្រាប់​ជំនួប​នៅលើ​ទឹកដី​របស់​ក្រុម Barcelona ពួកគេ​អាច​រក បាន​ត្រឹម​ស្មើ និង​ឈ្នះ​លើកចុងក្រោយ​នៅ​ឆ្នាំ​២០១៦​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មាន សំណាង​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​នេះ​៕ ប្រែ​ស​ម្រូ​លៈ ពិសិដ្ឋ​
​ទស្សន​: Barcelona 1- 1 Real Madrid
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០២០/ ២០២១
(20:30 Bayern Munich vs Frankfurt
(20:30) Mainz vs Monchengladbach
(20:30) RB Leipzig vs Hertha Berlin
(20:30) Union Berlin vs Freiburg
(23:30) Dortmund vs Schalke 04
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០២០/ ២០២១
(20:00) Atalanta vs Sampdoria
(23:00) Genoa vs Inter Milan
(23:00) Lazio vs Bologna
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល​២០២០ / ២០២១
(22:00) Lorient vs Marseille
(02:00) PSG vs Dijon​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...