Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការដឹកជញ្ជូន​...

ការដឹកជញ្ជូន​ធុន​ធ្ងន់ ឆ្លងកាត់​ច្រក​ព្រំដែន​អន្តរជាតិខ្លង​លឹក-​ប៉ោយ​ប៉ែត​ដំណើរការមមាញឹកឡើង​វិញ​


ដោយៈ ភ្នំ​ស្វាយ / ព្រំដែន​កម្ពុជា​-​ថៃៈ ការដឹកជញ្ជូន​តាមរ​ថ​យន្ត​ធុន​ធ្ងន់ ឆ្លងកាត់​ច្រក​ព្រំដែន​អន្តរជាតិ ខ្លង​លឹក-ប៉ោយប៉ែត បានចាប់ផ្ដើម​ដំណើរការ មមាញឹក​ឡើងវិញ​ហើយ នៅក្រោយ​ទឹកជំនន់​ឆ្លងដែន តាម​ស្រក​ចុះ​។​

​ប្រភពព័ត៌មាន​ពី មន្ត្រី​ប្រចាំ​ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត បាន​ប្រាប់​កាសែត រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នេះ​ថាៈ រថយន្ត​ធំ ធុន​ធ្ងន់​របស់​ថៃ ត្រូវបាន​អនុញ្ញាត អោយ​ដឹកជញ្ជូន​ទំនិញ ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា ជា​ប្រក្រតី​ឡើងវិញ តាំងពី​ថ្ងៃទី​២១ ខែតុលា មកម្ល៉េះ ពោលគឺ ក្រោយ​បាន​ផ្អាក ដោយ​អន្លើ កាលពី​ថ្ងៃទី​១៨ ដល់ ២០ ខែតុលា ដោយសារ​ទីក​ជំនន់ បាន​លិចលង់​ផ្លូវជាតិ​ថៃ ដែល​ភ្ជាប់​ប្រទេស​ថៃ មក​កម្ពុជា តាម​ច្រកព្រំដែន អន្តរជាតិ ខ្លង​លឹក -​ប៉ោយប៉ែត ។ ក្នុងនោះ ទឹក​ភុល​ចេញពី​ប្រព័ន្ធ​លូ និង​ទឹកជំនន់ បាន​ហៀរ​ឡើង ក៏បាន​លិច​ផ្លូវជាតិ​លេខ​៥ និង​ច្រកព្រំដែន​ខាងលើ ហើយ​អាជ្ញាធរ ច្រកព្រំដែន និង​មន្ត្រី​ជំនាញ នៃ​ភាគី​ទាំង ២ ក៏បាន​ផ្អាក​ដោយ​អន្លើ នូវ​ចរាចរណ៍​ដឹកជញ្ជូន​ធុន​ធ្ងន់ ឆ្លងកាត់ នាពេល​កន្លងមក ។​

​សូម​រំលឹកថា ទឹកជំនន់​រុញ​ធ្លាក់ ពី​ព្រំដែន​ថៃ នៃ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ មកដល់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៩ តុលា ពោលគឺ​បន្ទាប់ពី អាជ្ញាធរ​ថៃ បានប្រកាស​អាសន្ន កាលពី​រសៀល ថ្ងៃទី​១៨ ខែតុលា ហើយ​អាជ្ញាធរ​កម្ពុជា បាន​ជូនដំណឹង ដល់​ពលរដ្ឋ និង​សាធារណជន នៅ​ក្រុង​ប៉ោយប៉ែត នៅពេល​ដដែល​នោះ ។ ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ ខែតុលា ធារទឹក​ក្នុង​អូរជ្រៅ ជា​អូរ​ព្រំដែន​កម្ពុជា ថៃ បាន​ហក់​ឡើង​លឿន ចាប់ពី​ម្តុំ​ប្រឈម​នឹង​កាស៊ីណូ​ផ្កាយ​៥ និង​ផ្សារ​រោង​ក្លឿ ទៅដល់​ស្ទឹង​បត់ ដែល​ស្ថិតនៅ​ភាគ​ខាងលិច និង​ខាងត្បូង​ក្រុង ឬ​ជាប់​នឹង​បណ្តោយ​ព្រំដែន ហើយ​បណ្ដា​ល្យ ប្រជាពលរដ្ឋ ប្រមាណ ៥.០០០ គ្រួសារ នៅ​ភូមិ​ខ្លះ នៃ​សង្កាត់​ទាំង ៣ របស់​ក្រុង​ប៉ោយប៉ែត បានទទួល​រងគ្រោះ និង​បានទទួល​អំណោយ ស្បៀងអាហារ​បន្ទាន់ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២២ តុលា កន្លងទៅនេះ​៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...