Home ព័ត៌មានជាតិ សេដ្ឋកិច្ច សភាពាណិជ្ជកម្...

សភាពាណិជ្ជកម្ម​អឺរ៉ុប អះអាងថា នឹង​នាំ​វាគ្មិន​អន្តរជាតិ មក​ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នៅ​កម្ពុជា នាពេលខាងមុខ​

ដោយ​: ពៅ​និមល / ភ្នំពេញ​: ជាការ​ឆ្លើយតប​នឹង​ការស្នើ ឲ្យ​ចូលរួម​ក្នុង​វេទិកា​ធុរៈកិច្ច​នានា នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ នាពេលខាងមុខ សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បាន​យល់ព្រម ក្នុង​ការជួយ​រៀបចំ និង​សន្យាថា នឹង​អញ្ជើញ​វាគ្មិន​អន្តរជាតិ ឱ្យមក​ចូលរួម ក្នុង​វេទិកា​នេះ ដើម្បី​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ​។​

​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ក្នុងជំនួប​ការងារ​ជាមួយ​លោក ថា​ស៊ីឡូ ព្រី​ន​សឺ (Tassilo Brinzer) ប្រធាន​ថ្មី នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកទឹកចិត្ត ឲ្យ​ភាគី​ជំនួប​ចូលរួម​កម្មវិធី ឬ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម ក៏ដូចជា ជំនួប​ពាណិជ្ជកម្ម ជាមួយ​អ្នក​ធុរកិច្ច​កម្ពុជា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ក្រសួងពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា កន្លងមក ក៏ដូចជា ធ្វើ​បច្ចុប្បន្នភាព ជូន​អំពី​ការអនុម័ត​ច្បាប់​ថ្មីៗ ដូចជា ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ការពារ​អ្នកប្រើប្រាស់ និង​ការរៀបចំ សេចក្ដីព្រាងច្បាប់ ប្រកួតប្រជែង​ជាដើម​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន ប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប អំពី​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​បាន បញ្ចប់​ជាមួយ សាធារណរដ្ឋ​ប្រជាមានិត​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​កំពុង​ចរចា ជាមួយ​សាធារណរដ្ឋ​កូរ៉េ និង​ការត្រៀម​ចរចា ជាមួយ​ប្រទេស ជា​ដៃគូ​សំខាន់ៗ​ដទៃទៀត ជាដើម​។​

​ជា​កិច្ច​ឆ្លើយតប លោក​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដ៏​ល្អ ដែល​កម្ពុជា​ទទួលបាន ការអនុម័ត​ច្បាប់ ខាងលើនេះ ដែល​នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ ដើម្បី​ធានា​ភាពជឿជាក់ សម្រាប់​អ្នក​ធុរកិច្ច និង​វិស័យ​ពាណិជ្ជកម្ម នៅ​កម្ពុជា នាពេល​អនាគត​។ បន្ថែម​ពីនេះ លោក​ប្រធាន ក៏បាន​លើកឡើង ពី​គោលការណ៍ របស់​ក្រុមហ៊ុន​អឺរ៉ុប ក្នុងការ​ប្រើប្រាស់ ថាមពល​កើតឡើង​វិញ និង​ការកាត់បន្ថយ​កម្រិត ឧស្ម័ន​កាបូនឌីអុកស៊ីត ឱ្យមក​សូន្យ​ភាគរយ ក្នុង​ឆ្នាំ​២០៣០ នៅក្នុង​ខ្សែ​ច្រវាក់ ផលិតកម្ម​របស់ខ្លួន​។​

​មុននឹង​បញ្ចប់ កិច្ច​ជំនួប​ខាងលើ លោក​រដ្ឋមន្ត្រី បាន​ឯកភាព និង​ស្វាគមន៍ ចំពោះ​សំណូមពរ របស់លោក​ប្រធាន និង​ស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​រៀបចំ​វេទិកា​ធុរកិច្ច​នានា នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ ផងដែរ​៕​S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ហ្វូ​ស៊ី​ល​ដើមឈើ​ថ្ម​នៅ​ខ...

​ដោយ​:​ដេប៉ូ​/​រតនគិរ...

ព្រឹត្តិការណ៍​សហគមន៍​២៨​វ...

ដោយៈម៉េង​ឆៃ​/ ភ្នំពេញៈ ក្...

​ហោរាសាស្ត្រ

​ប្រចាំថ្ងៃអាទិត្យ ទី៦ ខែ...

​ព្រឹត្តិការណ៍​ជាតិ​សំខាន...

ដោយ​:​ម៉េង​ឆៃ​/ ភ្នំពេញ​:...