ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងសំអាង ខូចគុណភាព ជាង ២០ តោន នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង និង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។ ការបង្ក្រាប​នេះ បានធ្វើ​ឡើង ដោយ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ។​

​ការចុះ​បង្ក្រាប​ទីតាំង ស្តុក​គ្រឿងសំអាង ទាំងពីរ​ទីតាំង ខាងលើនេះ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ ដោយមាន​ការសម្របសម្រួល ពី​លោក សឿ ឡុង​ឌី ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​ការត្រួតពិនិត្យ គណៈកម្មាការ​ចម្រុះ បាន​ពិនិត្យឃើញថា ផលិតផល​គ្រឿងសម្អាង មាន​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល មាន​ចំនួន ៤ មុខ និង​ផលិតផល គ្រឿងសម្អាង ផ្សេងទៀត គ្មាន​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​។ ទីតាំង​ស្ដុ​ង​ផលិតផល​គ្រឿងសម្អាង ខុស​ទីតាំង​អនុញ្ញាត ពី​ក្រសួងសុខាភិបាល និង​ផលិតផល​គ្រឿងសម្អាង ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ លាយឡំ​ជាមួយ ផលិតផល​មាន សុពលភាព​ប្រើប្រាស់ និង​ពុំមាន​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​៕/V

សមត្ថកិច្ចបង្ក្រាប​ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងសំអាង ខូចគុណភាព ជាង ២០ តោន​
ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងសំអាង ខូចគុណភាព
ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងសំអាង ខូចគុណភាព