ដោយ៖គ្រញូង/បាត់ដំបង៖កាលពីព្រឹក និងរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីចែកអំណោយ របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងសប្បុរសជន តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA)។
ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន ១.១៣៧ គ្រួសារ ដែលមកពីឃុំកំពង់ព្រះ ៤០០ គ្រួសារ ឃុំកំពង់ព្រៀង ៤៣៧ គ្រួសារ ស្រុកសង្កែ និងឃុំឫស្សីក្រាំង ៣០០ គ្រួសារ នៃស្រុកមោងឫស្សី ក្រោមអធិបតីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនក្នុងមួយគ្រួសារៗ មានអង្ករ មី និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ៕S/
រូបថតះលោកស្រីពេជ ចន្ទមុន្នីហ៊ុន ម៉ាណែតចែកអំណោយជូនជនរងគ្រោះ
ចំនួន១.១៣៧គ្រួសារដែលមកពី៣ឃុំ
២ស្រុក