Home ព័ត៌មានជាតិ សន្តិសុខ ​១៧៦​ថ្ងៃ​៖​ម...

​១៧៦​ថ្ងៃ​៖​មនុស្ស​៧១១​នាក់​ស្លាប់​និង​របួស​២.២១២​ពាន់​នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែតុលា ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៧៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៤៣៦​លើក ស្លាប់​ចំនួន ៧១១​នាក់ របួស​ចំនួន ២.២១២​នាក់ ។

​ក្នុងនោះ​របួសធ្ងន់ ១.៣២៦​នាក់​។​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ កើតឡើង​ចំនួន ១០​លើក ស្លាប់ ៥​នាក់ របួស ១៣​នាក់ ក្នុងនោះ​របួសធ្ងន់ ៨​នាក់ និង​ស្រាល ៥​នាក់​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តទៀតថា​សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៧៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៩.៦១៦៣​គ្រឿង​។

ក្នុងនោះ​ម៉ូតូ​មាន​ចំនួន​ជាង ១៤.៤៩៤៧​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥១.២១៦​គ្រឿង​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​បុរស​ម្នាក់ រងរបួស​ធ្ងន់...

​ដោយៈ សម្បត្តិ / ភ្នំពេញៈ...