ដោយ៖គ្រញូង/បាត់ដំបង៖លោកសឿមប៊ុនរិទ្ធអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបាន ធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែត្រូវប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងដែលនឹងជន់ឡើងជាលើកទី២។ចាប់ពីថ្ងៃទី២២ឬ២៣ខែតុលាឆ្នាំ២០២០តទៅដោយសារទឹកស្ទឹងនៅប៉ែកខាងលើដូចជាស្រុកសំឡូតមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឱ្យទឹកស្ទឹងឡើងយ៉ាងខ្លាំង។

ទឹកភ្លៀងធ្វើឱ្យជន់លិចផ្ទះសម្បែងជិតផុតដំបូលផ្ទះហើយហូរចុះមកក្រោមអាចបង្កជំនន់ទឹកភ្លៀងជាលើកទី២ម្តងទៀត។ចំពោះអ្នកដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ដូច្នេះសូមបងប្អូនត្រូវត្រៀមលក្ខណៈរៀបចំទុកដាក់ទ្រព្យសម្បត្តិនិងសម្ភារឱ្យបានខ្ពស់ផុតពីទឹក។

អ្នកនាំពាក្យក៏បានអំពាវនាវឱ្យកងកម្លាំងគ្រប់អង្គភាពត្រូវត្រៀមកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលាទោះបីជាត្រូវប្រើមធ្យោបាយអ្វីក៏ដោយ៕S/


រូបថតះទឹកស្ទឹងសង្កែនឹងឡើងជាលើកទី២នៅពេលឆាប់ៗខាងមុខនេះ