Home ព័ត៌មានជាតិ សង្គម ឧកញ៉ា​វ័យក្មេ...

ឧកញ៉ា​វ័យក្មេង​៨​រូប ចុះ​ចែក​អំណោយ​ជូន​ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​

ដោយ​៖ បញ្ញា​សាស្ត្រ / បន្ទាយមានជ័យ​៖ ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, ក្រុម​លោក​ឧកញ៉ា​វ័យក្មេង​៨​រូប​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ តុលា ឆ្នាំ ២០២០ នេះ​បាន​នាំយក​អំណោយ​មក​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ១.០០០​គ្រួសា ក្នុងភូមិ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក ឧកញ៉ា ហ៊ួ​ត ជា ដែលជា​សមាជិក​ក្រុម​ឧកញ៉ា វ័យក្មេង​បាន​អះអាងថា អំណោយ​ទាំងនោះ​សរុប​ជា​ទឹកប្រាក់​80.000$ ហើយ​បាន​បែង​ចែកជា​អង្ករ គ្រឿងឧបភោគ និង​ថវិកា​មួយចំនួន​សម្រាប់​គ្រួសារ​រងគ្រោះ​។​

​ក្រុម​ឧកញ៉ា​វ័យក្មេង​ទាំង​៨​រូប​នៃ​ក្រុមហ៊ុន​T.O.I.C Group នោះ​រួមមាន ១- ឧកញ៉ា អ៉ឹ​ង ឃាង ទីប្រឹក្សា សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល T.O.I.C Group​។ ២- ឧកញ៉ា ហួត ជា ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា​។ ៣- ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា សមាជិក​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​។ ៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សា​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​។ ៥- ឧកញ៉ា ចាង ជី​វិញ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​។ ៦- ឧកញ៉ា សុក រ៉ា​ដូ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង​។ ៧- ឧកញ៉ា ម៉េ​ន កា​នី ម្ចាស់​បុរី GM និង ៨- ឧកញ៉ា នួន អក ម្ចាស់​រី​សត​កំពត​ឋានសួគ៌​។​

​លោក​ឧកញ៉ា នួន អក បានបញ្ជាក់​ឲ្យ​ដឹងថា ការចែក​ជូនអំណោយ​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​នេះ គឺ​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន «​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​» ទើប​ក្រុម​លោក​ឧកញ៉ា​វ័យក្មេង​ទាំង​៨​រូប​បានសម្រេច ចុះ​នាំ​អំណោយ​មក​ចែក​ដោយផ្ទាល់​នេះ​។

​សកម្មភាព​នេះ​មិនមែនជា​លើក​ទី​១ ឡើយ​របស់​ក្រុម​លោក​ឧកញ៉ា​វ័យក្មេង​ទាំង​៨​រូប ដោយ​កន្លងមក​អ្នកជំនួញ​វ័យក្មេង​នៃ ក្រុម​មួយ​នេះ តែងតែ​ចុះ ធ្វើ​កិច្ចការ​សប្បុរសធម៌​ជាច្រើនលើក​មកហើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...

ហ្វូង​កណ្តូប​អុកឡុក​ទ្វីប...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប៉ូលិស​ថៃ​ដាក់ពង្រាយ​កម្ល...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...