ដោយ​បាយ័ន​/​សៀមរាបៈ​ជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​ទំនុកចិត្ត​ដោយ​ខ្ចី​ម៉ូតូ​និង​ទូរស័ព្ទ​ហើយ​យកទៅលក់​និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​លោក​វរ​ស​នី​យ៍​ឯក ណុប សារ៉ាក់​អធិការ​ក្រុង​សៀមរាប​បាន​និយាយថា​៖​ជនសង្ស័យ​ឈ្មោះ កែវ វណ្ណ​នូ ហៅ​សាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ត្រូវ​នគរបាល​ក្រុង​សៀមរាប​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​ស្ថិតនៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

លោក​អធិការ​បានបញ្ជាក់​ថាជ​ន​សង្ស័យ​កាលពី​ថ្ងៃទី​៤​ខែតុលា ឆ្នាំ​២០២០​ជនសង្ស័យ​បានមក​លេង​ផ្ទះ ជនរងគ្រោះ​ឈ្មោះ​ស៊ឹម​សឿ​ម​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​នៅ​បន្ទប់​ជួល​ស្ថិត​ភូមិ​វាល​សង្កាត់​គោកចក​ក្រុង​/​ខេត្តសៀមរាប​។​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក ហុងដា​វេ​វ សេ​១១០ ពណ៌ ខ្មៅ លេខ​តួ និង​ម៉ាស៊ីន​មិន​ចាំ ពាក់​ស្លាក​លេខ សៀមរាប ១AD_៥៥០៣១​គ្រឿង​និង​ទូរស័ព្ទ​១​គ្រឿង ម៉ាក​ហូ​វៃ V6To ពណ៌​ទឹកមាស ដើម្បី​ថា​ទៅ​ដកយក​លុយ ។​

​ពេល​ជនរងគ្រោះ​យល់ព្រម​ឱ្យ​ហើយ​ឈ្មោះ​កែវ​វណ្ណ​នូ​ហៅ​សាក់​បាន​យក​ម៉ូតូ​ជិះ​ទៅ​លក់​ឱ្យឈ្មោះ​សុខា បារាំង​ហៅ​សី​យ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ស្តុ​ប​រង្វង់​មូល​ខេត្តបន្ទាយមានជ័យ​តម្លៃ​ទឹកប្រាក់​២០០​ដុល្លា រ​។ ពេល​ចាយប្រាក់​អស់ នៅ​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០២០ ទើប​មក​ជនសង្ស័យ​ម​ក​ស្នាក់​នៅផ្ទះ​ឈ្មោះ សាន្ត គឹម​សៀ​ប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ភូមិ តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ត្រូវ​ម្ចាស់​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​៕S/