Home ព័ត៌មានអន្តរជាតិ បាយដិនសន្យាផ្...

បាយដិនសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃដល់ប្រជាជនគ្រប់គ្នា បើជាប់ឆ្នោត

បេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បាយដិន បាននិយាយកាលពីថ្ងៃសុក្រទី២៣ តុលាថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងផ្តល់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃសម្រាប់ជនជាតិអាម៉េរិកទាំងអស់ ដែលជាផ្នែកមួយនៃយុទ្ធ សាស្ត្រជាតិដើម្បី “លុបបំបាត់” វីរុសកូរ៉ូណា។

ខណៈដែលលោកដាក់ចេញនូវផែនការបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ លោកបាយដិននិយាយរិះគន់លោកប្រធានាធិបតីដូណាល់ ត្រាំ សម្រាប់ការឆ្លើយតប របស់គាត់ចំពោះជំងឺកូវីដ១៩ ដោយនិយាយថា ប្រធានាធិបតីបក្សសាធារណរដ្ឋកាន់ អំណាចបច្ចុប្បន្នបានបោះបង់ចោលការប្រយុទ្ធប្រឆាំងនឹងវីរុស និងឈប់ជួយអាម៉េរិក ទៀតហើយ។

លោកបាយដិន ដែលធ្វើតាមគោលការណ៍ណែនាំរបស់អ្នកវិទ្យាសាស្ត្រ ដូចជាការពាក់ម៉ាស់និងចូលរួមរក្សាគម្លាតសង្គម បាននិយាយថា ប្រសិនបើគាត់ ជាប់ឆ្នោត គាត់នឹងផ្តោតលើការលុបបំបាត់ជំងឺរាតត្បាតឱ្យបាន និង ជួយចេញថ្លៃ វ៉ាក់សាំងដល់ជនជាតិអាម៉េរិកដែលកំពុងរងទុក្ខលំបាក។

លោកបាយដិននិយាយនៅក្នុងសុន្ទរកថាមួយ ដែលដាក់ចេញនូវផែនការឆ្លើយតប នឹងជំងឺរាតត្បាតរបស់គាត់ នៅ ១១ ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី យ៉ាងដូច្នេះថា “នៅពេលដែលយើងមានវ៉ាក់សាំងដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាព វាត្រូវតែ ឥតគិតថ្លៃសម្រាប់ប្រជាជនគ្រប់រូប មិនថាអ្នកត្រូវបានធានារ៉ាប់រងឬអត់នោះឡើយ”។

លោកត្រាំ ដែលចាញ់ប្រៀបលោកបាយដិននៅក្នុងការស្ទង់មតិ ក៏បានសង្កត់ធ្ងន់ ផងដែរថា វ៉ាក់សាំង ដែលលោកនិយាយថានឹងរួចរាល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ គួរតែមិនគិតថ្លៃនោះទេ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបាននិយាយថា វ៉ាក់សាំងកូវីដ១៩ ដែលបានទិញ​ជាមួយលុយដុល្លាររបស់អ្នកបង់ពន្ធ តាមរយៈថវិការាប់ពាន់លានដុល្លារដែលអនុម័ត​ដោយសភា នឹងត្រូវផ្តល់ជូនប្រជាជនអាម៉េរិកដោយមិនគិតថ្លៃ៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកបាយដិននឹងមិនគិតថ្លៃវ៉ាក់សាំងកូវីដ១៩ទេ បើគាត់ជាប់ឆ្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...