Home ព័ត៌មានអន្តរជាតិ គូជម្លោះធំៗទា...

គូជម្លោះធំៗទាំងពីររបស់លីប៊ីចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ជាអចិន្ត្រៃយ៍

គូជម្លោះទាំង ២ របស់លីប៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្ត្រៃយ៍កាលពីថ្ងៃសុក្រទី២៣តុលា បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៥ ថ្ងៃនៅឯអង្គការសហប្រជាជាតិ ដែលសាទរកិច្ចព្រមព្រៀងនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្ទាប់ពីមានភាពវឹកវរនិងការបង្ហូរឈាមជាច្រើនឆ្នាំ។

លោកស្រី ស្តេហ្វានី វីលលៀម ប្រេសិតស្តីទីរបស់អង្គការសហប្រជាជាតិតំណាងឱ្យប្រទេសអាហ្វ្រិកខាងជើងមួយនេះ ដែលរដ្ឋាភិបាលទទួលស្គាល់ដោយអ. ស.បក្នុងទីក្រុងទ្រីប៉ូលីបានប្រយុទ្ធជាមួយរដ្ឋបាលគូប្រជែងដែលមានមូលដ្ឋាននៅភាគខាងកើតនិងត្រួតត្រាដោយមេបញ្ជាការយោធាលោក ខាលីហ្វា ហាហ្វថា បាននិយាយថា “ថ្ងៃនេះគឺជាថ្ងៃល្អសម្រាប់ប្រជាជនលីប៊ី”។

លោកស្រីបាននិយាយថា “គណៈប្រតិភូលីប៊ីទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ពេញលេញទូទាំងប្រទេសនិងអចិន្រ្តៃយ៍ដោយចូលជាធរមានភ្លាមៗ”។

លោកស្រីវីលលៀមនិយាយថា ភាគីទាំងអស់បានឯកភាពថា “គ្រប់អង្គភាពយោធានិងក្រុមប្រដាប់អាវុធនៅជួរមុខនឹងវិលត្រឡប់ទៅជំរំរបស់ពួកគេវិញ” ខណៈដែល “ទាហានស៊ីឈ្នួលនិងយុទ្ធជនបរទេសទាំងអស់” ត្រូវតែចាកចេញក្នុងរយៈពេលបីខែ។

សហរដ្ឋអាម៉េរិកក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះដែរ ហើយជំរុញឱ្យអ្នកប្រយុទ្ធបរទេសទាំងអស់ចាកចេញ។

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសលីប៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏ធំឆ្ពោះទៅរកការសម្រេចបាននូវផលប្រយោជន៍រួមរបស់ប្រជាជនលីប៊ីទាំងអស់ ពោលគឺ ការបន្ថយភាពតានតឹង លំនឹងស្ថិរភាព និង ការចាកចេញរបស់យុទ្ធជនបរទេស។ ឥឡូវនេះយើងជំរុញឱ្យតួអង្គខាងក្នុងនិងខាងក្រៅគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងដោយស្មោះត្រង់”។

ក្រុមអ្នកវិភាគបានព្រមានថាត្រូវមានវិធានការបន្ថែមទៀតដើម្បីការពារកុំឱ្យអន្តរាយដល់កិច្ចព្រមព្រៀងក្នុងប្រទេសដែលមានជម្លោះជិតមួយទសវត្សរ៍ចាប់តាំងពីការផ្តួលរំលំនិងការសម្លាប់មេដឹកនាំផ្តាច់ការម៉ូអាម៉ា ហ្គាដាហ្វីនៅក្នុងការបះបោរគាំទ្រដោយណាតូនៅក្នុងឆ្នាំ ២០១១ ។

ចាប់តាំងពីពេលនោះមក លីប៊ីត្រូវបានត្រួតត្រាដោយក្រុមប្រដាប់អាវុធជាច្រើន ញាំញីដោយជម្លោះក្នុងស្រុក និង បែងចែកគ្នារវាងរដ្ឋបាលជាគូប្រជែងគ្នាដ៏ជូរចត់៕ ដោយ ៖ កញ្ញាដាលីស

ប្រមុខគូជម្លោះទាំងពីររបស់លីប៊ីចាប់ដៃគ្នាក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...