Home ព័ត៌មានអន្តរជាតិ ពស់​សម្ងំ​ក្ន...

ពស់​សម្ងំ​ក្នុង​ចាន​បង្គន់​និង​ខាំ​គូទ​ស្ត្រី​ពេល​នាង​ជុះ​នោម​

ពស់ថ្លាន់​ប្រវែង​ជាង​២​ម៉ែត្រ​មួយ​ក្បាល​បាន​ខាំ​គូទ​ស្ត្រី​ម្នាក់​នៅពេល​នាង​ចូល​បន្ទប់​ទឹក​និង​អង្គុយ​លើ​ចាន​បង្គន់​ដើម្បី​បន្ទោ​របង់ ។​

​ស្ត្រី​ថៃ​ឈ្មោះ ប៊ូ​ន​សុង ផ្លាយ​កែវ អាយុ​៥៤​ឆ្នាំ ហៀបនឹង​បញ្ចប់​ការ​ជុះនោម​នៅក្នុង​បង្គន់​ក្នុងផ្ទះ​របស់​គាត់​នៅ​ខេត្ត​សាមុត ប្រា​កាន នៅពេល​នាង​មាន​អារម្មណ៍​ថា​ឈឺផ្សារ​នៅត្រង់​គូទ​កាលពី​ថ្ងៃអាទិត្យ​​ទី​១៨​តុលា​។​

​ឈាម​បាន​ហូរ​តាម​ជើង​របស់​គាត់​និង​ខោស្លីប មុន​ពេល​ពស់​នេះ​ខាំ​គាត់​ជាថ្មី ម្តងនេះ​ចំ​ម្រាមដៃ​។​ស្ត្រី​វ័យ​ចំណាស់​នេះ​បាន​ទាញ​ពស់​ចេញពី​ដៃ​និង​រត់ចេញ​ពី​បង្គន់​ហើយ​ស្រែក​អោយ​គេ​ជួយ​។​

​ប្តី​របស់ ប៊ូ​ន​សុង ផ្លាយ​កែវ បាន​បិទទ្វារ​បន្ទប់ទឹក​និង​ទូរស័ព្ទ​ហៅ​ក្រុម​សង្គ្រោះ​សត្វ ដែល​បាន​មកដល់​ជាមួយនឹង​គ្រូពេទ្យ​ផង​។​ពួកគេ​បាន​ផ្តល់​ជំនួយ​និង​ព្យាបាល​បឋម​មុន​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​។​

​ពស់​សម្ងំ​ក្នុង​ចាន​បង្គន់​មុន​ខាំ​ស្ត្រី​ម្ចាស់ផ្ទះ​។​វា​ក្រោយមក​ត្រូវ​ក្រុម​អ្នក​សង្គ្រោះ​សត្វ​ចាប់​និង​ព្រលែង​វា​ចូល​ក្នុងព្រៃ​

​និយាយ​នៅ​មន្ទីរពេទ្យ លោកស្រី ប៊ូ​ន​សុង ផ្លាយ​កែវ បា​និយាយថា គាត់​ជិត​បញ្ចប់​ការ​ជុះនោម​ទៅហើយ នៅពេល​ពស់​ខាំ​។​គាត់​ថា «​ខ្ញុំ​អត់​បានឃើញ​ពស់​លាក់​ខ្លួន​ក្នុង​ចាន​បង្គន់​ទេ ដូចនេះ​ខ្ញុំ​អង្គុយ​នោម​​តាម​ធម្មតា នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​ពស់​វាយប្រហារ​»​។​

​លោកស្រី ផ្លាយ​កែវ ត្រូវបាន​អនុញ្ញាត​អោយ​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ការ​ពិនិត្យ​សុខភាព​និង​ផ្តល់​ថ្នាំ​ផ្សះ​ខ្លះ​ដោយសា​រពស់​នេះ​មិន​មាន​ពិស​។​

​សូម​រំលឹក​ថា កាលពី​ខែ​មុន យុវជន​ម្នាក់​នៅក្នុង​ខេត្ត​ណុន​ថា​ប៊ូ​រី ក៏​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​ត្រូវ​ពស់ថ្លាន់​ខាំ​ចំ​លិង្គ​ក្នុងពេល​អង្គុយ​លើ​ចាន​បង្គន់​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...