ទីក្រុងញូវដែលី ប្រទេសឥណ្ឌា ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទពុលដ៏គួរឱ្យព្រួយបារម្ភកាលពីថ្ងៃសុក្រុទី២៣តុលាខណៈដែលកម្រិតនៃការបំពុលបរិយាកាសនៅផ្នែកខ្លះនៃទីក្រុងនេះ បានកើនឡើងដល់កម្រិតធ្ងន់ធ្ងរ គឺប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំបានពិពណ៌នាអំពីខ្យល់បរិយាកាសនៅក្នុងប្រទេសដ៏ធំនេះថា”កខ្វក់”។
ផ្សែងកើតចេញពីការដុតសម្អាតស្មៅព្រៃកសិកម្ម ផ្សែងយានយន្តនិងការបំភាយឧស្ម័នឧស្សាហកម្ម រួមផ្សំជាមួយសីតុណ្ហភាពត្រជាក់ខ្លាំងនិងខ្យល់បក់យឺតដែលបំពុលបរិយាកាសរដ្ឋធានីឥណ្ឌានេះ រាល់រដូវរងារ។
សន្ទស្សន៍គុណភាពខ្យល់នៅមណ្ឌលត្រួតពិនិត្យការពុលបរិស្ថានចំនួន ៣៦ កន្លែងរបស់ទីក្រុងញូវដែលីស្ថិតនៅកម្រិត២៨២ដែលជាកម្រិតបះពាល់សុខភាព និងកម្រិត៤៤៦ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។
ក្រុមអ្នកឃ្លាំមើលបរិស្ថានរបស់រដ្ឋាភិបាលបានបន្ថែមថាកម្រិតខ្យល់បរិយាកាសល្អគឺស្ថិតនៅចន្លោះពីកម្រិតពីសូន្យទៅកម្រិត៥០(កម្រិត០-៥០ )។
ប្រព័ន្ធព្យាករណ៍និងស្រាវជ្រាវគុណភាពខ្យល់អាកាស(SAFAR)ដែលគ្រប់គ្រងដោយរដ្ឋបានបន្ថែមថាការកើនឡើងចំនួនដុតសម្អាតសំណល់កសិកម្មកើនឡើងដល់កម្រិត១.២១៣ នៅក្នុងរដ្ឋ Haryana និងរដ្ឋ Punjab គឺមានកម្រិតខ្ពស់បំផុតនៅរដូវនេះនិងមានចំនួន១៧ ភាគរយនៃកម្រិតធូរលីPM2.5 របស់ក្រុងញូវដែលី។
ប្រព័ន្ធព្យាករណ៍SAFARនេះ បាននិយាយថា ” ការធ្លាក់ចុះគុណភាពខ្យល់បរិយាកាសបន្ថែមទៀតត្រូវបានគេរំពឹងទុកសម្រាប់រយៈពេល២ថ្ងៃខាងមុខ ” ៕ប្រែសម្រួល៖សុខា/sn

រាល់រដូវរងារ ទីក្រុងញូវដែលី តែងជួបខ្យល់អាកាសអាក្រក់