Home ព័ត៌មានអន្តរជាតិ ក្រុម​ជនជាតិ​...

ក្រុម​ជនជាតិ​ជប៉ុន​បាន​បង្ខំចិត្ត​ចេញ​ពី​ដែន​នេសាទ​ផ្ទាល់ខ្លួន ខណៈ​ដែល​ទូក​ចិន​ច្រើន​គ្រឿង​ចូល​តំបន់​នោះ​

​ទូក​នេសាទ​ចិន​រាប់ពាន់​គ្រឿង​បាន​ព្រងើយកន្តើយ​នឹង​ការទាមទារ​ឱ្យ​ពួកគេ​ចាក​ចេញពី​តំបន់​នេសាទ​ដ៏​សម្បូរ​ត្រី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ជប៉ុន​នៅ​សមុទ្រ​ភាគ​ពាយព្យ​ដោយ​ភ្នាក់ងារ​​ជលផល​នៅ​ទីក្រុង​តូ​ក្យូ​បាន​បង្ខំចិត្ត​ស្នើ​ឱ្យ​ក្រុម​អ្នកនេសាទ​ជប៉ុន​ធ្វើ​ប្រតិបត្តិការ​នៅ​កន្លែង​ផ្សេង​ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​South China Morning Post​។​

​ភ្នាក់ងារ​ជលផល​នេះ​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា​នាវា​ល្បាត​ច្រើន​គ្រឿង​របស់​ខ្លួន​បាន​បញ្ជា​ឱ្យ​នាវា​ចិន​ចំនួន ២.៥៨៩​គ្រឿង​ចាកចេញ​ពី​ដែនទឹក​ជប៉ុន​នៅ​ជុំវិញ​ដែនទឹក​Yamatotai កាលពី​​ចុង​ខែ​កញ្ញា ដែល​កើនឡើង​ជិត​៤​ដង​បើ​ប្រៀបធៀប​នឹង​ចំនួន​ទូក​នេសាទ​ចិន​ចូល​នេសាទ​តំបន់​នេះ​នៅ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បានបញ្ជាក់​ថា នាវា​របស់​ខ្លួន​ជាច្រើន​គ្រឿង​បាន​ចេញ​បញ្ជា​ស្រដៀង​គ្នា​នេះ​ទៅកាន់​នាវា​ចិន​ចំនួន ១០២ គ្រឿង​ក្នុងអំឡុងពេល​ឆ្នាំ​នេះ​រហូត​ដល់​ថ្ងៃទី ១៦ ខែតុលា ដោយ​កើន​​ពី​ឧបទ្ទវហេតុ​ពី​ចំនួន ១២​លើក​នៅ​ឆ្នាំ ២០១៩ ។​

​តំបន់ Yamatotai ដែល​មាន​ចម្ងាយ​ប្រហែល ៣៥០ គីឡូម៉ែត្រ​ពី​ឧបទ្វីប Noto គឺជា​តំបន់​សម្បូរ​ត្រី​ច្រើន​ដោយ​ក្រុម​អ្នកនេសាទ​ជប៉ុន​និយម​ទៅ​ធ្វើ​ការនេសាទ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ទីនោះ​៕​ប្រែ​​សម្រួល​៖​សុខា​/sn

​កង​ឆ្មាំ​សមុទ្រ​ជប៉ុន បាន​បញ្ជា​ឱ្យ​ទូក​នេសាទ​ចិន​ជាង​១០០​គ្រឿង​ចេញពី​ដែនទឹក​ជប៉ុន​រហូតមក​ដល់​ឆ្នាំ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ចុះ​ចាប់​និង​កាត់​ទ្រុង​រ...

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​...

ក្រុម​អ្នកបើក​តាក់ស៊ី​ចោទ...

​ដោយ​:​កញ្ញា​ឌី​/​ភ្នំពេញ...

តុលាការ​សាកសួរ​បុរស​ជនជាត...

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ​...