Home ព័ត៌មានអន្តរជាតិ ដោយសារធូ​លី​ហ...

ដោយសារធូ​លី​ហើរ​មក​ពី​ចិន ប្រជាជន​កូរ៉េ​ខាងជើង​ត្រូវបាន​ព្រមាន​ឲ្យ​នៅក្នុង​ផ្ទះ​ខ្លាច​ឆ្លងកូវី​ដ​១៩

​កូរ៉េ​ខាងជើង​បាន​ប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​ស្នាក់​នៅ​ក្នុងផ្ទះ ដោយសារ​តែ​ពពក​«​ធូលី​ពណ៌​លឿង​»​អាថ៌កំបាំង​ម្យ៉ាង​ដែល​ខ្លួន​ខ្លាចក្រែង​វា​ចម្លង​វីរុស​កូរ៉ូណា​មក​ពី​ចិន​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ របប​ដឹកនាំ​របស់​លោក​គីម ជុង​អ៊ុន កំពុង​អំពាវនាវ​ឲ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុងផ្ទះ និង​បិទ​បង្អួច​ផ្ទះ​របស់​គេ ដោយសារតែ​«​ព្យុះ​ធូ​លី​»​កំពុងធ្វើដំណើរ​​មក​ពី​ចិន​។​

​របប​ឯកោ​នេះ​បាន​អះអាងថា កន្លងមក​ក្នុង​ប្រទេស​របស់​ខ្លួន​មិន​មាន​អ្នក​កើតកូ​វីដ​១៩​ណា​ម្នាក់​ទេ តែ​បាន​ព្រមាន​ថា “​វីរុស​មើល​មិន​ឃើញ​នេះ​អាច​នាំ​មក​តាម​ខ្យល់​”​។​

​យោង​តាម​សារព័ត៌មាន​NK News បណ្តា​វិថី​នៅ​ក្រុង​ព្យុង​យ៉ាង បាន​ទទេ​ស្អាត​គ្មាន​ចរាចរណ៍​មនុស្ស​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​តុលា នៅ​ពេល​អ្នក​ក្រុង​ទំនងជា​គោរព​បញ្ជា​ឲ្យនៅ​ក្នុងផ្ទះ​។​

​ចំណែក​កាសែត​រដ្ឋ​Rodong Sinmun បាន​ព្រមាន​ថា «​ធូរ​លី​ពណ៌​លឿង​»​ផ្ទុក​សារធាតុ​បង្ក​គ្រោះថ្នាក់ ហើយ​«​វាយប្រហារ​ផ្ទាល់​លើ​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​មនុស្ស​»​។​កាសែត​បាន​និយាយថា​«​ក្នុងពេលដែល​​វីរុស​កូរ៉ូ​ណា​នៅ​បន្ត​ចម្លង​ពាសពេ​ញ​ពិភពលោក និង​មាន​ព័ត៌មាន​ថា​វីរុស​នេះ​អាច​ធ្វើ​ដំណើរ​និង​ចម្លង​តាម​ខ្យល់ ចាំបាច់​ត្រូវ​ដោះស្រាយ​ជាមួយ​បាតុភូត​ធ​លី​ពណ៌​លឿង​នេះ​ដោយ​មនសិកា​រហើយ​ចាត់​​វិធានការ​។​សំខាន់​បំផុត​ត្រូវ​នៅក្នុង​ផ្ទះ​និង​កុំ​ចេញ​ក្រៅ​បើ​មិនចាំបាច់​»​។​

​ការព្រមាន​អំពី​ធូលី​ពណ៌​លឿង​នេះ ត្រូវបាន​ផ្សាយ​នៅក្នុង​ការព្យាករណ៍​អាកាសធាតុ​ក្នុង​ទូរទស្សន៍​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​យោង​តាម​ស្ថានទូត​រុស្ស៊ី​នៅ​កូរ៉េខាងជើង សារ​ព្រមាន​ឲ្យ​នៅក្នុង​ផ្ទះ​នេះ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យពួក​អ្នកការទូត​បរទេស​នៅ​ក្រុង​ព្យុង​យ៉ាង​ផង​ដែរ​។​

​ភរិយា​របស់​លោក​គីម លោកស្រី រី សូ​ល ជូ មិន​ត្រូវបាន​គេ​ឃើញ​មុខ​ជា​សាធារណៈ​ចាប់តាំងពី​ខែ​មករា​មក និង​ត្រូវ​គេ​ជឿថា លោកស្រី​អាច​គេច​ពី​ព្រឹត្តិការណ៍​សាធារណៈ​ដោយសារ​ខ្លាច​ឆ្លងកូវី​ដ​១៩​។​

​ការ​រឹតត្បិត​ការធ្វើដំណើរ​ត្រូវបាន​អនុវត្ត​ដោយសារ​តែ​បារម្ភ​អំពី​ធូលី​ពណ៌​លឿង​នេះ​។​កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​គ្រប់គ្រង​ចរាចរណ៍​មនុស្ស​នៅ​តាម​ព្រំដែន​និង​ចាត់វិធានការ​ចត្តា​ឡី​ស័ក​យ៉ាង​តឹងរ៉ឹង​​ជា​ការឆ្លើយតប​នឹង​ជំងឺឆ្លង​សកល​នេះ​។​តែ​ការបិទ​ខ្ទប់​ប្រទេស​វា​កាន់តែ​ធ្វើឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ទៅ​នៅក្នុង​ប្រទេស​មួយ ដែល​រង​ទណ្ឌកម្ម​ពី​អាម៉េរិក​និង​អង្គការ​សហប្រជាជាតិ​រួច​​ជាស្រេច​។

​អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រជាពលរដ្ឋ​ប្រទេស​នេះ​ដល់​ទៅ​៤០​ភាគរយ​ប្រឈម​ការខ្វះខាត​ស្បៀង និង​អាច​ធ្វើឲ្យ​កាន់តែ​អាក្រក់​ឡើង​ដោយសារ​តែ​ទឹកជំនន់​និង​ព្យុះ​រដូវក្តៅ​ដ៏​អាក្រក់​​នា​ពេល​កន្ល​មក​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​អ្នក​ព្យាករណ៍​អាកាសធាតុ​កូរ៉េខាងជើង កាលពី​ថ្ងៃ​២២​តុលា បាន​ព្រមាន​តាម​ទូរទស្សន៍​អំពី​ធូរ​លី​ពណ៌​លឿង​មកពី​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...