ប៉េងប៉ុង៖រកជើងខ្លាំង៨រូបទៅហ្វឹកហាត់នៅចិន

ដោយ:រ៉ូហ្សា/ភ្នំពេញ: ប្រទេសចិនបានប្រកាសឯកភាពទទួលយកអត្តពលិកកម្ពុជាចំនួន១០ប្រភេទកីឡាទៅហ្វឹកហាត់នៅទីនោះក្នុងខណៈដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើក ទី៣២ឆ្នាំ២០២៣នោះ ។ក្នុងចំណោមកីឡាទាំង១០ ប្រភេទនោះក៏មានប្រភេទកីឡាវាយកូនឃ្លីលើតុមួយប្រភេទដែរ។

លោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកជាតិនេះសហព័ន្ធនឹងជ្រើសរើសនូវអត្តពលិកឆ្នើមចំនួន៨រូបដើម្បីទៅហាត់នៅប្រទេសចិន ។លោកបានចាត់ទុកថាការប្រកួតជើងឯកជាតិនេះគឺជាការធ្វើតេស្ដសមត្ថភាពកីឡាករ កីឡាការិនីទាំងអស់ ។

បើតាមគម្រោងកម្ពុជា អាចនឹងបញ្ជូនអត្តពលិកទៅហាត់នៅចិន នៅចុងឆ្នាំ២០២០ឬ ដើមឆ្នាំក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។

លោក អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថាសហព័ន្ធនឹងធ្វើការជ្រើស រើសជាពិសេស ដោយផ្ដោតលើគោលការណ៍៤ ទី១-វិន័យ ទី២-វ័យ ទី៣-កាយសម្បទា និងទី៤-បច្ចេកទេស។ តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនិងពានសហព័ន្ធនេះដើម្បីធានាការបញ្ជូនទៅហាត់នៅចិន ប្រកបដោយលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះដែរ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានឱ្យដឹងដែរថា៖ «ដើម្បីជំរុញបន្ថែមល្បឿនអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ ដល់កីឡាករ-កីឡាកាវិនីវាយកូនឃ្លី លើតុ CAMSOC បានឯកភាពជាមួយក្រុមជំនាញកីឡា និងក្រុមសិក្សាស្រាវជ្រាវមកពីក្រុមហ៊ុនកីឡាអន្តរជាតិ តំណាងឲ្យអាជ្ញាធរកីឡា នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ចំនួនកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុ ចំនួន ៨នាក់ ត្រៀមទៅហ្វឹកហាត់រយៈពេលវែង នៅសាធារ ណរដ្ឋប្រជាមានិតចិន។» លោកសូមឲ្យសហព័ន្ធត្រៀមលក្ខណៈជ្រើសរើសកីឡាករកីឡាការិនីមានទេពកោសល្យវិន័យក្រមសីលធម៌កីឡាល្អបញ្ជូនទៅធ្វើការហ្វឹកហាត់ឲ្យទទួលបានជោគជ័យត្រឡប់មកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដណ្ដើមយកមេដាយមាសចំនួន ១គ្រឿង សម្រាប់កីឡាវាយកូនឃ្លីលើតុ តាមតារាងសន្ទស្សន៍មេដាយ ដែល NOCC បានប្រកាសក្នុងមហាសន្និបាត កាលពីដើមឆ្នាំ២០២០កន្លងមក៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...