ដោយៈ សុផល / ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នឹងអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន ១.៣៨២ គ្រួសារ មកពីសង្កាត់ចំនួន៦ នៃខណ្ឌពោធិសែនជ័យ ។
ពិធីចែកអំណោយនេះ នឹងប្រារព្ធធ្វើនៅភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទល់មុខខ្លោងទ្វារវត្តកំពែង។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយចប់ពិធីសំណេះសំណាល និងចែកអំណោយ នឹងអញ្ជើញប្រគេនទេយ្យទាន ព្រះសង្ឃគង់ នៅវត្តកំពែង។
ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១.៣៨២ គ្រួសារ មកពីសង្កាត់កាកាប២ សង្កាត់ចោមចៅ១ សង្កាត់ចោមចៅ២ សង្កាត់ចោមចៅ៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ក្នុង១គ្រួសារ នឹងទទួលបានអង្ករ ៣០គីឡូក្រាម, មី១កេស, ទឹកត្រី៦ដប, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស, ឃីត១(មុង១ ភួយ១ ខ្នើយ១ កន្ទេល១) នំប៉័ងបាក់យ៉ុង និងថវិកាមួយចំនួន៕/V/Ha

