Home កម្សាន្ត អាណុល ស្វាហ្ស...

អាណុល ស្វាហ្សេណេហ្គ័រ មានអារម្មណ៍ “អស្ចារ្យ” បន្ទាប់ពីវះកាត់បេះដូង

លោក អាណុល ស្វាហ្សេណេហ្គ័រ និយាយថាគាត់មានអារម្មណ៍ “អស្ចារ្យ” បន្ទាប់ពីវះកាត់បេះដូងនាពេលថ្មីៗនេះ។

តារាសម្តែងក្នុងរឿង “Terminator” អាយុ ៧៣ ឆ្នាំនិងជាអតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ារូបនេះបាននិយាយនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រទី២៣តុលាថា គាត់ផ្សាំសន្ទះបិទបើកថ្មីនៅក្នុងបេះដូងរបស់គាត់។ គាត់បានបង្ហោះរូបថតរបស់គាត់ដោយលើកមេដៃពីលើគ្រែមន្ទីរពេទ្យរបស់គាត់។

គាត់បានសរសេរថា “អរគុណដល់ក្រុមគ្រូពេទ្យនៅគ្លីនិកក្លេវើលែន។ ខ្ញុំមានសន្ទះបិទបើកថ្មីអមជាមួយសន្ទះសួតថ្មីពីការវះកាត់ចុងក្រោយរបស់ខ្ញុំ”។ តារាសម្តែងរូបនេះបានទទួលការវះកាត់បេះដូងនៅឆ្នាំ ២០១៨ ដើម្បីជំនួសសន្ទះបេះដូងចាស់ ដែលបានផ្សាំដំបូងក្នុងឆ្នាំ ១៩៩៧ ។

ស្វាហ្សេណេហ្គ័រក៏បានបង្ហោះរូបថតមួយចំនួននៃខ្លួនគាត់កំពុងឈរនៅមុខវិមានមួយចំនួននៅក្នុងទីក្រុងក្លេវើលែនផងដែរ។

គាត់បាននិយាយថា “ខ្ញុំមានអារម្មណ៍អស្ចារ្យ និង ដើរនៅតាមដងផ្លូវនៃទីក្រុងក្លេវើលែន រីករាយនឹងរូបសំណាកដ៏អស្ចារ្យរបស់អ្នក”៕ ដោយ ៖ កញ្ញាដាលីស

ស្វាហ្សេណេហ្គ័រវះកាត់បេះដូងរួចរាល់កាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...