ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿង សំខាន់អ្វីមួយពីព្រោះផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ក្រៅពី នេះលោកអ្នកអាចមាន ដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងមានភាពនឹករលឹកគ្នាប្រពៃ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះជោគជតារាសីរបស់លោកអ្នកបានឡើងខ្ពស់ប្រសើរឡើងវិញ ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានក្តីសង្ឃឹមជានិច្ចហើយបញ្ហាដែលជាឧបទ្រពចង្រៃយាយីក៏បានធូរស្រាលទៅវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខជាសន្សឹមៗហើយពិសេសបើលោកអ្នកចង់បើករបរថ្មីតែងហុចផលល្អច្រើនជាងអាក្រក់ផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំខ្លានៅពេល នេះឃើញថាដំណើរជីវិតរបស់លោកអ្នកនឹងបានផ្លាស់ប្តូរល្អប្រសើរបន្តិចវិញខ្លះហេតុនេះបើទោះបីធ្វើអ្វីក៏ដោយក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯសេចក្តីស្នេហាប្រុសស្រីមិនត្រូវយកភាពមោហៈទោសៈដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះមានរឿងរាវចូលអុកឡុកយាយីបន្តិចហើយពិសេសការប្រកបការងារ ក៏តែងរាំងស្ទះនិងរឿងរាវយាយីផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹង។ការធ្វើដំណើរឆ្ងាយជិតជួបភាពរកាំចិត្តច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនដោយប្រការណាមួយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចូលចិត្តលេងម៉េះម៉ោះច្រើនប្រយ័ត្នកើតជម្លោះវិវាទមានតែរឿងសៅហ្មង ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកបណ្តាក់ទុនរកស៊ីឬធ្វើការពិភាក្សា ក្នុងរឿងអ្វីមួយពីព្រោះថាតែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយផលកម្រៃទៀតសោតគ្រាន់កក់ក្តៅ ផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីឬផ្លូវអាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
បញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការប្រកបការងារថ្ងៃនេះលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយពិសេសឱ្យប្រយ័ត្នការប៉ះទង្គិចព្រោះតែពាក្យសម្តីតែម្តង។ក្រៅពីនេះលោកអ្នកមិនត្រូវចាប់កំហុសអ្នកដទៃច្រើនទ្បើយប្រយ័ត្នឥតការអ្វីសោះនាំកើតជាជម្លោះវិវាទជួបផលលំបាកណាមួយមកវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចឡើងដល់ធំ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំមមី
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏តែងមិនងាយឆាប់ចង់ហើយពិសេសចៅហ្វាយ នាយអាចថាស្តីបន្ទោសឱ្យថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរហើយថ្ងៃនេះមានការដាំក្បាលចុះខ្លាំងដូច្នេះហើយត្រូវប្រយ័ត្នប្រយែង ពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះពាក្យសម្តីទាំងពួងទៅរួច។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងរកាំចិត្តហើយប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតរបស់ លោកអ្នកមានរឿងរាវបន្តិចបន្តួចចូលមកអុកឡុកយាយីខ្លះៗនាំឱ្យសៅហ្មងផ្លូវចិត្ត។ចំពោះការប្រកបការងារសព្វបែបយ៉ាងកើតមានការរាំងស្ទះញឹកញាប់ធ្វើឱ្យមានការរកាំចិត្តច្រើន។បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេគួរអត់ធ្មត់ក្នុងមុខរបរ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំកើតតែជំលោះវិវាទគ្មានអ្វីជឿនលឿនទៅមុខ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយបើទោះបីធ្វើអ្វីគប្បី រួសរាន់ពីព្រោះថាផលល្អៗតែងហុចមកវិញផង។លោកអ្នកអាចប្រកបកិច្ចការអ្វីពេញដៃពេញជើងនិងមានតែក្រុមមនុស្សអាណិតស្រឡាញ់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរកា
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតមិនល្អប្រសើរម្ល៉ោះហើយឱ្យប្រយ័ត្នការទទួល រងឈឺខ្លួនប្រាណឬបាត់បង់ប្រាក់កាសដោយប្រការណាមួយ ហេតុនេះត្រូវគ្រប់គ្រងខ្លួនឱ្យ បានល្អទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជនឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ ៕
ឆ្នាំច
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការបំពេញការងារឃើញថាមានការជឿនលឿនតិចតួច ហើយបើ ខូចខាតនោះច្រើនធ្ងន់ធ្ងរផងគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្តដែរ។ការធ្វើដំណើរទៅទិសខាងនិរតីចូរប្រយ័ត្នក្រុមមនុស្សបង្កហេតុឬតាមយាយីដោយប្រការណាមួយ។
រីឯសេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្ល៉ោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះបញ្ហាការងារឬបញ្ហាកិច្ចការដែលលោកអ្នកប្រឹងប្រែងនៅពេលនេះនឹងហុចជាផ្លែផ្កាមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបការលំបាកម្តេចម្តាតែក៏អាចចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕