អ្នកធ្វើម៉ាស្សានៅបាងកកម្នាក់ចាប់រំលោភភ្ញៀវជាស្រ្តី

6303
ចែករម្លែក
  • 78
    Shares

អ្នកម៉ាស្សាថៃអាយុ២៧ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យទី១៥មេសា ចំពោះការចាប់រំលោភអ្នកទេសចរតៃវ៉ាម្នាក់ក្នុងអំឡុងពេលម៉ាស្សានៅហាងមួយក្នុងក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តែជនត្រូវចោទជាបុរសអះអាងថា ការរួមភេទជាការស្រុះស្រួលទាំងសងខាងនិងអតិថិជនថែមទាំងផ្តល់លុយទឹកតែ(ធីប)អោយខ្លួន១០០បានទៀតផង។

សូមបញ្ជាក់ថា ក្រោយសារព័ត៌មានតៃវ៉ាន់ចុះផ្សាយអំពីអ្នកម៉ាស្សាប្រុសរំលោភភ្ញៀវស្រីកាលពីថ្ងៃ១២មេសា ហើយជនរងគ្រោះបានប្តឹងប៉ូលិសកាលពីថ្ងៃសុក្រ ប៉ូលិសថៃបាននិយាយថា ជនសង្ស័យត្រូវបានហៅមកសាកសួរនិងស្តាប់ការចោទប្រកាន់។

បើតាមប៉ូលិស ជនរងគ្រោះនិងមិត្តរបស់នាងបានម៉ាស្សាជើងនៅបន្ទប់ជាន់ក្រោមនៃហាងមួយ មុនឡើងទៅម៉ាស្សានៅបន្ទប់ជាន់លើផ្សេងពីគ្នាដើម្បីម៉ាស្សាខ្លួន។ជនរងគ្រោះបានចោទអ្នកម៉ាស្សាថា បានអង្អែលប្រដាប់ភេទនិងរំលោភនាង។

ក្រោយប្តឹងហើយជនរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យប៉ូលិស៕ដោយ៖វាសនា

រូបជនសង្ស័យត្រូវបានបង្ហោះនិងចែលរំលែកក្នុងហ្វេសប៊ុក

ទីតាំងផ្សាយពាណិជ្ជកម្ម