កងទ័ព​ភូមិភាគ​ទី​១​ថៃ ផ្តល់​ទឹកដោះគោ​និង​ភួយ​ដល់​សម្តេច​តេ​ជោ សម្រាប់​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កងទ័ព​ភូមិភាគ​ទី​១​ថៃ ទទួលខុសត្រូវ​ទិសខាងកើត​ប្រទេស​ថៃ ទល់មុខ​យោធ​ភាគ​ទី​៥​របស់​កម្ពុជា បានផ្តល់​អំណោយ​ទឹកដោះគោ​និង​ភួយ​ដល់​សម្តេច​តេ​ជោ សម្រាប់​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ​។​

​ការផ្តល់​នេះ ខណៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​ជំនួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ និង​សម្ភារៈ​ប្រើ ប្រាស់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​៥.០០០​គ្រួសារ​លើ​១​ម៉ឺន​គ្រួសារ​ទៀត នៅក្នុង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​ពី​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០២០​។ បើ​យោង​សម្តេច​តេ​ជោ​មានប្រសាសន៍ អំណោយ​កងទ័ព​ភូមិភាគ​ថៃ​នោះ មាន​ទឹកដោះគោឆៅ​១.២០០​ប្រអប់ ភួយ​៦៥០​ភួយ​។​

​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ប្រទេសជិតខាង ដែល​គាត់​ក៏មាន​ទុក្ខលំបាក​ដោយ​គ្រោះធម្មជាតិ​ដែរ តែមាន​សន្តាន​ចិត្ត និង​លទ្ធភាព​ចែករំលែក​ជំនួយ​មក​យើង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular