បុរស​៨​នាក់​ត្រូវបាន​នាំ​ឡើង​តុលាការ​ចំពោះ​ការចាប់រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​

4129
ចែករម្លែក

​បុរស​៨​នាក់​ដែល​ជាប់ចោទ​ពី​បទ​ពាក់ព័ន្ធ​ការចាប់រំលោភ​និង​សម្លាប់​ក្មេងស្រី​អ៊ីស្លាម​អាយុ​៨​ឆ្នាំ​នៅ​រដ្ឋ​ចាំ​មូ និង​កា​ស្មៀ​របស់​ឥណ្ឌា​ត្រូវបាន​នាំ​ឡើង​តុលាការ​កាលពី​​ថ្ងៃ​ចន្ទ​ទី​១៦​មេសា​សំរាប់​សវនាការ​លើកដំបូង​ក្នុងករណី​មួយ​ដែល​បាន​បង្ក​កំហឹង​ទូទាំងប្រទេស​និង​ការរិះគន់​លើ​គណបក្សកាន់អំណាច​។​

​ឆ្អែត​ចិត្ត​ចំពោះ​អំពើ​ព្រៃផ្សៃ​នេះ ប្រជាជន ជា​ពិសេស​អ្នក​កាន់​សាសនា​អ៊ីស្លាម​បាន​នាំគ្នា​ធ្វើបាតុកម្ម​ទី​តាម​ទីក្រុង​នាវា​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ។​

​ការប្រឆាំង​តវ៉ា​ក៏​ផ្តោតលើ​ការចាប់រំលោភ​មួយទៀត​ពាក់ព័ន្ធ​នឹង​សមាជិកសភា​គណបក្ស​កាន់អំណាច​ម្នាក់​នៅ​រដ្ឋ​អ៊ុត​តា ប្រា​ដែស​។​ការតវ៉ា​ជាច្រើន​ក៏​ទាមទារ​អោយ​ចាត់​​ការ​លើ​អ្នក​រំលោភ​និង​បង្ក​អំពើហិង្សា​ប្រឆាំង​ស្ត្រី​នៅ​ទីក្រុង​អា​មេ​ដា​បាត នៃ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត របស់​នាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី​។​

​ប៉ូលិស​បាន​និយាយថា ក្មេងស្រី​មក​ពី​សហគមន៍​មួយ​នៅ​កា​ស្មៀ ត្រូវបាន​ចាប់​បញ្ច្រកថ្នាំ​ទុក​នៅ​ក្នុង​ព្រះវិហារ​មួ​យ​និង​ត្រូវបាន​ចាប់​រំលោភ​អស់​ពេល​១​សប្តាហ៍​មុន​សម្លាប់​​ចោល​កាលពី​ខែ​មករា​។​មេក្លោង​នៃ​ការចាប់រំលោភ​នេះ​ជា អ្នកមើលការខុសត្រូវ​ព្រះវិហារ​ហិណ្ឌូ​តូច​មួយ​និង​២​នាក់​ក្នុងចំណោម​ជន​ត្រូវ​ចោទ​៨​នាក់ គឺជា​ប៉ូលិស​ដែល​ជាប់​​ចោទថា​បាន​ទទួល​សំណូល​ដើម្បី​បំបិទ​ការ​ពិត​នៃ​ការស៊ើបអង្កេ​ត​។​

​ក្រោយ​សវនាការ​កាលពី​ថ្ងៃ​ចន្ទ តុលាការ​បាន​លើក​ពេល​សវនាការ​នៃ​រឿងក្តី​នេះ​ទៅ​ថ្ងៃ​២៨​មេសា​៕​ដោយ​៖​វាសនា​

​ករណី​ចាប់​រំលោភ​បែប​ព្រៃផ្សៃ កើតមាន​ជា​ញឹកញាប់​នៅ​ឥណ្ឌា ជាហេតុ​នាំ​អោយ​មាន​ការ​តវ៉ា​ទាមទារ​អោយ​ដាក់ទោស​ជនល្មើស​ធ្ងន់ៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម