Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ជួប​...

អាម៉េរិក​ជួប​ការ​ឆ្លងកូវី​ដ​ខ្ពស់បំផុត​ប្រចាំថ្ងៃ នៅពេល​ការប៉ាន់ស្មាន​និយាយ​ថា​មនុស្ស​ដល់​ទៅ​កន្លះ​លាន​នឹង​ស្លាប់​ដោយ​ជំងឺ​នេះ​ត្រឹម​ខែកុម្ភៈ​

សហរដ្ឋ​អាម៉េរិក បាន​ជួប​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​កាលពី​ថ្ងៃសុក្រទី២៣តុលា គឺ៨៤.២១៨នាក់ បន្ទាប់ពីកត់ត្រាឃើញអ្នកឆ្លងជាង​៧៧.០០០​ករណី នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មានរ៉យទ័រនិងNBC News​។​

​សូមបញ្ជាក់​ថា ការឆ្លង​ខ្ពស់​បំផុត​ពី​មុន នៅ​សហរដ្ឋ​អាម៉េរិក​គឺ​នៅ​ថ្ងៃ​២៩​កក្កដា នៅពេល​មនុស្ស​ជិត​៧៦.០០០​នាក់​បាន​ឆ្លង​ក្នុង​មួយថ្ងៃ​។​

​ការឆ្លង​ខ្ពស់បំផុត​ចុង​ក្រោយ​នៅ​អាម៉េរិក​នេះ កើតឡើង​ចំពេល​អាម៉េរិក​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​នេះ​សរុប​ឡើង​ហួស​៨,៧​លាន​នាក់ និង​២២៨.០០០​នាក់​ស្លាប់​ដោយ​ជំងឺឆ្លង​សកល​នេះ​។​

​ការវិភាគ​ដោយ​សារព័ត៌មាន​រ៉​យ​ទ័​រក៏​បាន​រកឃើញថា បណ្តា​មន្ទីរពេទ្យ​នៅ​ទូទាំង​អាម៉េរិក ទទួល​អ្នកជំងឺ​កូវី​ដ​១៩​កើនឡើង​ដល់​ទៅ​៣៦​ភាគរយ​នៅ​៤​សប្តាហ៍​មក​នេះ ដោយ​បណ្តា​មន្ទីរពេទ្យ​នៅ​តំបន់​Midwest ជួប​កំណើន​អ្នកជំងឺ​ចូល​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់មាន​។​

​ដំណឹង​អំពី​ការ​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​នេះ​ក៏​កើ​តឡើង​ចំពេល​មាន​ការប៉ាន់ស្មាន​មួយ​ថា ត្រឹម​ចុងខែ​កុម្ភៈ​ឆ្នាំ​ក្រោយ អាម៉េរិក​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ដល់​ទៅ​កន្លះ​លាន​នាក់ និង​ប្រមាណ​១៣០.០០០​នាក់​​អាច​ជួយ​សង្គ្រោះ​ពី​ការស្លាប់​បាន​បើ​គ្រប់គ្នា​ពាក់​ម៉ាស់​មុខ​។​

​ការ​វាយ​តម្លៃ​នេះ​ចេញពី​ការសិក្សា​មួយ​របស់​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សុខ​ភាព​នៃ​សកល​វិទ្យាល័យ​វ៉ាស៊ីនតោន ៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...