ដោយ៖តារារិទ្ធ/បន្ទាយមានជ័យ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖សម្តេចមានលទ្ធភាពត្រឹមតែរំលត់ភ្លើង សង្គ្រាមប្រដាប់អាវុធតែប៉ុណ្ណោះតែសម្តេចអត់មានលទ្ធភាពដើម្បីនឹងធ្វើគ្រូអាចារ្យប្រដៅជាមួយនឹងមនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈនៃសកម្ម ភាពគេហៅថាបដិវត្តន៍ពណ៌នោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងចែកជំនួយឧបត្ថម្ភដល់ជនរង គ្រោះប្រមាណ៥០០០ គ្រួសារនៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ខ្ញុំចង់បញ្ជាក់ជាសារថាខ្ញុំមានលទ្ធភាពត្រឹមតែរំលត់ភ្លើងសង្គ្រាមប្រដាប់អាវុធតែប៉ុណ្ណោះតែខ្ញុំអត់មានលទ្ធភាពដើម្បីនឹងធ្វើគ្រូអាចារ្យប្រដៅជាមួយនឹងមនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈនៃសកម្ម ភា ពគេហៅថាបដិវត្តន៍ពណ៌នោះទេ» ។

សម្តេចតេជោបន្តថាមានឯកអគ្គរដ្ឋទូតខ្លះពេលជួបសម្តេចបាននិយាយជាមួយសម្តេចថា៖«ឯកឧត្តមដោះស្រាយបានជាមួយនឹងទ័ពព្រៃខ្មែរក្រហមប៉ុន្តែហេតុអ្វីបានជាឯកឧត្ តមមិនអាចដោះស្រាយជាមួយនឹងពួកនេះ(ក្រុមប្រឆាំង)បាន។បងប្អូនទាំងឡាយអើយបើអ្នកណាក៏សុទ្ធតែយួនទាំងអស់ហើយអ្នកដែលតាមហ៊ុនសែនសុទ្ធតែយួនទាំង អស់សូមជូនទៅអញ្ចឹង,អ្នកណាក៏ដោយឲ្យតែគាំទ្ររាជរដ្ឋាភិបាលគាំទ្រគណបក្សប្រជាជនហៅគេសុទ្ធតែយួនទាំងអស់,អញ្ចឹងទេខ្ញុំអត់មានលទ្ធភាពទេហើយដាក់ចេញដែរនយោបាយមានឯងអត់អញមានអញអត់ឯងអញ្ចឹងតើអ្នកណាមានលទ្ធភាពទៅធ្វើហ្នឹងខ្ញុំអត់មានលទ្ធភាពទេ។សូមជូនសារប្រាប់ទៅបើពួកឯងនៅតែអញ្ចឹងអញក៏អត់នៅជាមួយពួកឯងបានដែរឯងអត់នៅជាមួយអញបានអញក៏អត់នៅជាមួយពួកឯងបាន។គេអត់មានគំនិតស្មោះសរណាមួយដើម្បីការរួបរួមនោះទេមានតែវិធីបំផ្លាញតែប៉ុណ្ណឹង»។

សម្តេចតេជោហ៊ុនសែនបានបង្ហាញទៀតថា៖ខ្ញុំចង់បើកសារពីអាមេរិកដែលបញ្ជាមកភ្នំ ពេញអ្នកធ្វើបាតុកម្មនៅភ្នំពេញតែអ្នកបញ្ជាវិញជាអ្នកនៅអាមេរិកអ្នកនៅទូតចិនទៅឈរត្រង់នេះ អ្នកនៅទូតអាមេរិកទៅឈរត្រង់នោះ អញ្ចឹងដូចរុញអាអ្នកខាងក្នុងឲ្យចូលគុកហើយអាអ្នកខាងក្នុងខ្លះសមត្តកិច្ចកំពុងរកមុខផងក៏ចេញមក។ការប្រមាថកាប ទានហើយប្រើនយោបាយសុទ្ធតែគេជេរគេសព្វគ្រប់អញ្ចឹងហើយទៅធ្វើម៉េច។ប៉ុន្តែខ្ញុំមានលទ្ធភាពខ្ពស់បំផុតរបស់ខ្ញុំគឺថាជម្លោះប្រដាប់អាវុធដែលវ៉ៃគ្នាក្តៅគគុកខ្ញុំមានលទ្ធ ភាពត្រួតត្រាបានហើយធ្វើឲ្យកងកម្លាំងប្រដាប់អាវុធច្រើនក្រុម៤ក្រុមមកនៅជាមួយគ្នាបាន កសាងប្រទេសរួមគ្នា ។
សម្តេចតេជោបានបន្តថាម្សិលមិញជាខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៩ ឆ្នាំ ដែលសូម្បីអ៊ុនតាក់ចាយលុយអស់ជាង ២ពាន់លានមិនមានសមត្តភាពភាពចូលមកតំបន់ ប៉ែលិននិងម៉ាឡៃនោះទេ ។…ទីនេះជាកន្លែងសារតាំងយើងត្រូវរក្សាទុកទីតាំងនេះហើយត្រូវសាងសង់ស្តូបឈ្នះឈ្នះនៅទីនេះយើងនឹងកសាងនៅតាមតំបន់នានាដើម្បីរំឭកឲ្យឃើញមិនមែនជាការចង់រំលេចអ្វីនោះទេក៏ប៉ុន្តែអ្វីដែលជាការកត់ត្រាចូលទៅក្នុងប្រវត្តិ សាស្ត្រដែលទាក់ទងអំពីដំណើររបស់ប្រទេសរបស់យើងឆ្លងកាត់សង្គ្រាមនិងចេញពីសង្គ្រា មមកកាន់សន្តិភាពដែលត្រូវទុកឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រជាជននៅក្នុងខេត្តបន្ទាយមានជ័យដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនគាំទ្របោះឆ្នោតជូនគណបក្សប្រ ជាជនហើយការបោះឆ្នោតគាំទ្រគណបក្សប្រជាជននោះគឺបានផ្ដល់ឱកាសសម្រាប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច។សម្តេចបន្តថាចេញពីស្រុកម៉ាឡៃនេះសម្តេចសូមថ្លែងអំណរគុណចំពោះប្រជាជននៅក្នុងខេត្តបន្ទាយមានជ័យទាំងមូលដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនក៏ដូចជាគាំទ្រដល់ការដឹកនាំរបស់សម្តេច។សម្តេចសង្ឃឹមថាឆ្នាំ២០២០និង ២០២៣ ខាងប្រជាពលរដ្ឋរបស់នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀតដើម្បីយើងអាចរួមសុខរួមទុក្ខជាមួយគ្នាប្រជាជនផ្ដល់ជំនឿទុកចិត្តចំពោះគណបក្សប្រជាជនផ្ដល់ជំនឿទុកចិត្តចំពោះសម្តេចដូច្នេះសម្តេចក៏មិនធ្វើឲ្យប្រជា ជនខកចិត្តនោះទេ ។វត្តមានរបស់សម្តេចនៅថ្ងៃនេះមិនមែនជាវត្តមានដើម្បីធ្វើប្រជាភិថុតនោះទេ។…ពេលដែលប្រជាពលរដ្ឋជួបនៅការសប្បាយរីករាយមិនសូវឃើញមុខសម្តេចទេប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋជួបការលំបាកគឺឃើញមុខសម្តេចហើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកថាសម្រាប់ស្រុកម៉ាឡៃនេះយើងពិនិត្យកាលពីឆ្នាំ ២០១៦សម្តេចបានមកទីនេះហើយខ្ញុំបានកសាងសាលារៀនមួយចំនួននៅតាមស្រុកម៉ា ឡៃនេះផងដែរ ។នៅទីនេះសម្តេចក៏បានរំលឹកឡើងវិញពាក់ព័ន្ធនិងនយោបាយឈ្នះឈ្នះថា៖គួរតែនិយាយបន្តិចមកដល់ទីតាំងប្រវត្តិសាស្ត្រនេះទៅហើយថ្ងៃនេះក៏មានវត្តមានរបស់ អ៊ី ឈាន និង សុខ ភាព សម្តេចអាចនិយាយដោយមោទនភាពថានយោបាយឈ្នះឈ្នះដែលដាក់ចេញនិងដឹកនាំដោយសម្តេចផ្ទាល់បើគ្មានតួអង្គ អ៊ី ឈាន និងសុខ ភាព ទេប្រហែលជានយោបាយឈ្នះឈ្នះមិនបានចេញជារូបរាងទេ ។ ប៉ុន្តែអ្នកទាំងពីរនេះបានដឹកនាំកងពល៤១៥នៅប៉ៃលិននិងសុខភាពដឹកនាំកងពល៤៥០នៅម៉ាឡៃនេះ,ហើយនៅទីនេះហើយជាការចាប់ផ្ដើមនៃការអនុវត្ដទ្រង់ទ្រាយធំនៅក្នុងដំណើរការផ្ដាច់ខ្លួនដើម្បីរួមចំណែកនាំមកនូវសន្តិភាពនិងការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់កម្ពុជា។គឺប្រតិបត្តិករទាំងអស់សុទ្ធតែមានចំណែកមិនថាប្រតិបត្តិករពីខាងសំណាក់រាជរដ្ឋាភិបាលទេអ្នកនៅក្នុងជួរដែលបានផ្ដាច់ខ្លួនចូល រួមជាមួយរាជរដ្ឋាភិបាលគឺសុទ្ធតែមានចំណែកទាំងអស់នឥឡូវនេះ២៤ឆ្នាំក្រោយបើយើងគិតពីសមាហរណកម្មឆ្នាំ១៩៩៦ មកដល់ពេលនេះបានប្រែក្លាយជាទឹកដីស្រុកម៉ាឡៃដែលជាកន្លែងប្រយុទ្ធគ្នាដ៏ក្តីគគុកទៅជាតំបន់មានការអភិវឌ្ឍន៏១ដែលនេះបង្ហាញអំពីមោទនភាពរបស់ជាតិសាសន៍យើង ។បើសិននៅពេលនោះមិនមាននយោបាយឈ្នះឈ្នះទេ…ហើយមិនមានតួអង្គតែរួមចំ ណែកតាមរយៈការផ្ដាច់ខ្លួនចេញពីនយោបាយរបស់ខ្មែរក្រហមមករួមរស់ជាមួយរាជរដ្ឋា ភិបាលដោយសមាហរណ៍កម្មនៅពេលនោះប្រហែលនៅពេលនេះយើងគ្មានលទ្ធភាពជួបគ្នាទេ…ស្រុកម៉ាឡៃក៏មិនអាចអភិវឌ្ឍបានដែរសូម្បីតែអ្នកនៅសេរីសោភ័ណ្ឌនិងតំបន់ជុំវិញក៏មិនទាន់មានសន្តិភាពដែរបាត់ដំបងបន្ទាយមានជ័យក៏នៅតែជាទីតាំងសមរភូមិហើ យមិនដឹងថាវ៉ៃគ្នាដល់ពេលណាត្រូវចប់ទេ៕BR

