ដោយៈសុផល/ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុ ស្ស ធម៌ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ចំនួន ១,៣៨២ គ្រួសារ។អំណោយមនុស្សធម៌នេះក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី៦ដប ទឹកបរិសុទ្ធ១កេស ឃីត(សារុង ក្រមា ភួយ មុង អាវយឺត២)។
ពិធីជួបសំណេះសំណាលសួរសុខទុក្ខនេះបានធ្វើឡើងនៅទីទួលមានសុវត្ថិភាព មួយ ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
បន្ទាប់ពីអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រួចមក សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្ដដំណើរដោយនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃ ដែលគង់ នៅវត្ដ កំពែង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ ដោយ នាំយកនូវទេយ្យទានប្រគេនព្រះសង្ឃ គង់នៅវត្ដកំពែង រួមមាន៖ អង្ករ២០០Kg មី១០ កេស ត្រីខ៤កេស ត្រីងៀត១០Kg សាច់ក្រក១០Kg ស្ករស១០Kg ទឹកដោះគោខាប់ ២ កេស អូវ៉ាន់ទីន២កេស តែ១០Kg ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេសនិងបច្ច័យ៣,០០ ០,០០០រៀល។
ក្នុងនោះប្រគេនព្រះចៅអធិការវត្តនូវ បច្ច័យ៥០ម៉ឺនរៀល ប្រគេនព្រះសង្ឃ១៩អង្គ ក្នុង១អង្គៗ បច្ច័យ២០ម៉ឺនរៀល ជូនគណៈកម្មការវត្ត២១នាក់ តាជីយាយជី២០នាក់ ក្នុងម្នាក់ៗថវិកា៥០,០០០រៀល និងក្រណាត់ស១ដុំ រួមជាមួយថវិកា ១០,០០០រៀល ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកូនសិស្សបម្រើព្រះសង្ឃ៤នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល៕Ph