ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យៈស្ថានភាពទឹកជំនន់និងផលប៉ះពាល់ខូចខាតនៅខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃទី២៣ខែតុលាឆ្នាំ២០២០មានការវិវត្តន៍ប្រែប្រួលមួយចំនួន។ក្នុងនោះជំនន់ទឹកភ្លៀងនិងទឹកធ្លាក់ពីព្រំដែនបង្កឱ្យផលប៉ះពាល់បន្តកើនឡើងពិសេសនៅក្រុងសិរីសោភ័ណស្រុកមង្គលបូរីនិងស្រុកក្រុងជាប់ព្រំដែន ។
ខេត្តបន្ទាយមានជ័យជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមខេត្ត រាជធានី១៩ នៃប្រទេស ។ក្រុង-ស្រុកទាំងអស់ចំនួន៩របស់ខេត្តបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។

លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យក្នុងរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី២៣ខែតុលាបានឱ្យដឹងថាៈគ្រោះមហន្តរាយណ៍ដោយធម្ម ជាតិគិតត្រឹមថ្ងៃទី២៣ខែតុលា ឆ្នាំ២០២០ ភ្លៀងបន្តធ្លាក់ក្នុងកម្រិតមធ្យមនិងទឹកហូរធ្លាក់តាមអូរព្រំដែនមកពីស្រុកបវេល ខេត្ត បាត់ដំបង បង្កឱ្យកម្រិតកម្ពស់ទឹកស្ទឹងមង្គលបូរី-ស្ទឹងសិរីសោភ័ណហក់ឡើងលើកម្រិតប្រកាសប្រុងប្រយ័ត្នបណ្តាលឲ្យលិចតាមតំបន់ទំនាបភូមិតាមមាត់អូរ ស្ទឹង និងប៉ះពាល់ដល់អាយុ ជីវិត មនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។

ផលប៉ះពាល់លើ៩ក្រុងស្រុក៦០ឃុំ/សង្កត់បណ្តាលឱ្យលង់ទឹកស្លាប់២២នាក់ (កុមារ៤នាក់) ប៉ះពាល់លំនៅស្ថានសរុបចំនួន៣៨.៦៥៧ខ្នង មនុស្ស ១៦០.៣៧៩នាក់ / ស្រី ៨១.៩៧២នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ៥.០១៨គ្រួសារ (មនុស្ស១៩.៦១១នាក់ ស្រី១០.២៥២នាក់) ។លិចស្រែចំនួន ៥៣.៧២១ហ.ត ដំឡូងមី ១១.៩៥៧ហ.ត និងដំណាំរួមផ្សំ ៦៥៣ ហ. ត សាលារៀន ១៨៦សាលាត្រូវផ្អាកការសិក្សាបណ្តោះអាសន្នមណ្ឌលសុខភាព ១៤កន្លែង វត្ត ៦៦ សាលាឃុំ ៥ ផ្លូវ ៨៩៣កន្លែង ប្រវែង៦២៥.៣៩៨ម៉ែត្រ។លិចអណ្តូងស្នប់ចំនួន៥៤កន្លែង និងរន្ទះ បាញ់សត្វគោងាប់១ក្បាល ។

ក្នុងនោះមាន៖១. ក្រុងសិរីសោភ័ណ ប៉ះពាល់លំនៅស្ថានចំនួន ៣.៦១៣ខ្នង មនុស្ស ១៥.១៩៣នាក់ / ស្រី ៧.៩១១នាក់។ជម្លៀសទៅទីទួលសុវត្ថិភាព ១.៤១១គ្រួសារ មនុស្សរាយ ៥.៨៨១នាក់ ស្រី ៣.២២៩នាក់លង់ទឹកស្លាប់ ០៣នាក់ សាលារៀន ១៥ វត្ត ៨. លិចស្រូវ ២,២៥៩ហ.ត ដំឡូងមី ១ហ.ត ដំណាំរួមផ្សំ ៤ហ. អណ្តូងស្នប់ ចំនួន៣៥កន្លែង។ លិចផ្លូវ ៧៥កន្លែង ប្រវែង៥១.៩៤៧ម៉ែត្រ ។
២. ក្រុងប៉ោយប៉ែតប៉ះពាល់លំនៅដ្ឋានចំនួន៣.៩៧២ខ្នង មនុស្សរាយ ១៤.៨២៦នាក់ / ស្រី៧.៥៤៦នាក់។ជម្លៀសទៅទីទួលសុវត្ថិភាព១.៦៦៧គ្រួសារមនុស្ស៥.៧៨៩នៅស្រី៣.០៥៦នាក់ លង់ទឹកស្លាប់៣នាក់ សាលារៀន៨វត្ត ៨លិចស្រូវ ១១.៦៣២បត ដំឡូងមី ៩៥ហ.ត ដំណាំ រួមផ្សំ ៧ហ.ត លិចផ្លូវ ៧៦កន្លែង ប្រវែង ២១.៨៥០ម៉ែត្រ ។

៣. ស្រុកអូរជ្រៅ ប៉ះពាល់លំនៅស្ថានចំនួន ៤.៩៥៦ខ្នង មនុស្ស ៣,៨៧៨នាក់ / ស្រី ១១.៣៥៤នាក់ ស្លាប់ ម្នាក់ជម្លៀសទៅទីទួលសុវត្ថិភាព ៣៤៩គ្រួសាររ មនុស្សរាយ ១.៤៤៣នាក់ /ស្រី ៧០១នាក់។ វត្ត ១ សាលារៀន១ មណ្ឌលសុខភាព៣សាលាឃុំ១ដំឡូងមី ១០១ហ.ត លិចផ្លូវ ៦២កន្លែង ប្រវែង ២៧.៧៦៥ម៉ែត្រ។លិចស្រូវ ២.៦២០ហ.ត។៤. ស្រុកស្វាយចេក ប៉ះពាល់លំនៅដ្ឋានចំនួន ៥២៨ខ្នង មនុស្សរាយ២.១៨៧នាក់នាក់ / ស្រី១.៣២០នាក់ ស្លាប់៣នាក់ លិចសា លារៀន ២០ មណ្ឌល សុខភាព២ វត្ត៥ លិចដំឡូងមី ៧៥៩ហត ដំណាំរួមផ្សំ ៣១ហ.ត ផ្លូវ ៤២កន្លែង ប្រវែង ៥.៨៣៥ម៉ែត្រ និងរន្ទះបាញ់សត្វគោ ស្លាប់ ១ក្បាល។
៥. ស្រុកព្រះនេត្រព្រះ ប៉ះពាល់លំនៅស្ថានចំនួន ១៦៣ខ្នង មនុស្សរាយ ៧២៦នាក់។ / ស្រី ៣៥៤នាក់ ជម្លៀសទៅទីទួលសុវត្ថិភាព ៤គ្រួសារ មនុស្ស ១៨នាក់ ស្រី ១៣នាក់ ០២នាក់ លិចស្រូវ ៨.៣៨០ហ.ត ដំឡូងមី ២៣៣ហ.ត លង់ទឹកស្លាប់ ២នាក់ សាលារៀន៧ លិចផ្លូវ ៤៥កន្លែង ប្រវែង ៣៦.១០០ម៉ែត្រ។
៦. ស្រុកថ្មពួក ប៉ះពាល់លំនៅស្ថានចំនួន ៥.០០០ខ្នងមនុស្ស ១៧.៦៨៦ នាក់ / ស្រី ៩.០៣៦នាក់ ជម្លៀសទៅទីទួលសុវត្ថិភាព ៩៥គ្រួសារ មនុស្ស ៤០២/ស្រី ២៣០នាក់ លង់ទឹកស្លាប់២នាក់ លិចសាលារៀន ២៥ វត្ត ១០លិចស្រូវ ៦.៩៦៧ហត. ១១៣កន្លែង ប្រវែង ៧,៧៦២ម៉ែត្រ។ ដំឡូងមី ៧.៦៩២ហ.ត ដំណាំរួមផ្សំ ៤៦ហ.ត លិចផ្លូវ១៧៣កន្លែង ប្រវែង៩៧.៧៦៤។

៧. ស្រុកមង្គលបូរី ប៉ះពាល់លំនៅស្ថានចំនួន ១៣.០៦៤ខ្នង មនុស្ស ៥៨.៣២៨នាក់ / ស្រី២៩.១៥២នាក់ជម្លៀសទៅទីទួលសុវត្ថិភាព ១.២១៧ គ្រួសារ មនុស្ស ៤.៨៨២នាក់ / ស្រី ២.៣៥៧នាក់ស្លាប់៣នាក់ សាលារៀន ៦៣ វត្ត៣២ មណ្ឌលសុខភាព៤ សាលាឃុំ៤ លិចស្រូវ ១៧,២០៤ហ.ត ដំឡូងមី ៣ហ.ត ដំណាំរួមផ្សំ ៩៩ហ.ត លិចផ្លូវ៣១១កន្លែង ប្រវែង៣២៣.៦១២ ម៉ែត្រ និងលិចអណ្តូងស្នប់ ចំនួន១១កន្លែង។
៨.ស្រុកម៉ាឡៃ ប៉ះពាល់លំនៅស្ថានចំនួន ៤.៤២១ខ្នង មនុស្សរាយ ១៧.៧៧៨ នាក់ / ស្រី ៩.២៤៨ នាក់ (ជម្លៀសទៅទីទួលសុវត្ថិភាព ២២៤គ្រួសារ មនុស្សរាយ ១.០០៥នាក់ ស្រី ៥៧២នាក់ស្លាប់ ០៤នាក់ សាលារៀន១៣ លិចស្រូវ ១០.៦៩២ហ.ត ដំឡូងមី ១.២៧១ហ.ត ដំណាំរួមផ្សំ ៤៦៣ហ.ត លិចផ្លូវ ៧៩កន្លែង ប្រវែង ៤៣.៨០០ម៉ែត្រ និង់លិចអណ្តូងស្នប់ ចំនួន៦កន្លែង។
និង ៩. ស្រុកភ្នំស្រុក ប៉ះពាល់លំនៅស្ថានចំនួន ២.៩៤០ខ្នង មនុស្សរាយ ១២.១៨៩នាក់ / ស្រី ៥.៩៧១នាក់ ជម្លៀសទៅទួលសុវត្ថិភាពចំនួន ៥១គ្រួសារ មនុស្ស១៩០នាក់ សាលារៀន១១ ស្រូវ ៥.៤៨៩ហ.ត ដំឡូងមី១.៨០២ហ ត ដំណាំរួមផ្សំ ២៣ហ ត លិចផ្លូវ៣០កន្លែង ប្រវែង ១៦.៧២៥ម៉ែត្រ និងលិចអណ្តូងស្នប់ចំនួន១កន្លែង។គិតត្រឹមថ្ងៃទី២៣ខែតុលាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់កណ្តាលនិងថ្នាក់ខេត្តបានរៀបចំចែកអំណោយពីប្រភពនានាបានដល់ពលរដ្ឋរងគ្រោះចំនួន៣៤.០៦៦គ្រួសារ៕S/

រូបថត ៖ ស្ថានភាពទឹកជំនន់និងផលប៉ះពាល់ទាំង៩ស្រុកក្រុងនៅខេត្តបន្ទាយមានជ័យ ,ពលរដ្ឋស្លាប់ដោយលង់ទឹកកើនដល់២២នាក់ ,លំនៅដ្ឋានជិត៤មឺុនខ្នង (រូប ៖ ភ្នំស្វាយ )