Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ជំនាញ​ជលផល​ខ...

​ជំនាញ​ជលផល​ខេត្តពោធិ៍សាត់​បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​

​ទេ​ពក​ង្រី​ខេត្តពោធិសាត់​:​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់​បន្ត​ចុះបង្ក្រាប​បទល្មើស​ជលផល​ជា​បន្តបន្ទាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​ការបង្ក្រាប​បទល្មើស​ជ​ល​ផល​នេះ​ធ្វើឡើង​នៅ​ពី​ចំណុច​ផ្សេងគ្នា​កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​។​

​ការបង្ក្រាប​បទល្មើស​ជ​ល​ផល​នេះ​នេះ​ដឹកនាំ​ដោយ​លោក​ហុក​ម៉េង​អាន​នាយ​សង្កាត់​សហ​ការណ៍​ជាមួយ​នគរបាល​ស្រុក​និង​យោធា​ខេត្ត​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​នៅ​ចំណុច​កំពង់​គុជ​ដល់​ភូមិ​ចា​រុះ​ឃុំ​រាំង​ទិល​ស្រុក​កណ្ដៀង​ខេត្ត​ពោធិ៍​ស​សាត់​។​ជា​លទ្ធផល​បាន​២​ករណី​វត្ថុតាង​ត្រូវបាន​រុះរើ​និង​បំផ្លាញចោលរ​បាំងសាច់​អួន​ចំនួន​២​ខ្សែ​ប្រវែង​៥៥០​ម៉ែត្រ​។​ក្បាល​បរ​ចំនួន​៣​គ្រឿង​និង​របាំង​ស្បៃ​មុង​៣​ខ្សែ​ប្រវែង​៨៥០​ម៉ែត្រ​បង្គោល​ចំនួន​៤៦០​ដើម​និង​បាន​ចាក់​លែង​ត្រី​ចំរុះ​ចូលទៅក្នុង​ទន្លេ​វិញ​ផងដែរ ។​

​សូមបញ្ជាក់​ផងដែរ​ថា​រាល់​ករណី​ចេញ​បង្ក្រាប​បទល្មើស​នេសាទ​ម្ដងៗ​សមត្ថកិច្ច​មិនដែល​ឃាត់ខ្លួន​ជនល្មើស​បាន​ម្ដងណា​ឡើយ​នៅពេល​សមត្ថកិច្ច​ជំនាញ​ទៅដល់​ជនល្មើស​តែងតែបាន​គេចខ្លួនបាត់​ទៅហើយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...