Home ព័ត៌មានជាតិ សន្តិសុខ អ្នកដំណើរ​ប្រ...

អ្នកដំណើរ​ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់​ក្បែរផ្លូវ​រថភ្លើង​

ដោយ​: បូកគោ / កំពត​: ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​បុរស​ម្នាក់ ដែល​ពលរដ្ឋ​ប្រទះឃើញ​ក្បែរផ្លូវ​រថភ្លើង ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​រថភ្លើង​បុក​។​

​លោក ស៊ូ ប៊ុនធឿន អធិការនគរបាល​ស្រុក​ទឹកឈូ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​បាន​រាយការណ៍​អំពី​ការប្រទះឃើញ​បុរស​ម្នាក់​ស្លាប់ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​។ ទទួលបាន​ព័ត៌មាន​នេះ
​មន្ត្រី​បច្ចេកទេស និង​នគរបាល​ជំនាញ​ចរាចរណ៍​នៃ​ស្នងកា​រដ្ឋ​ណ​ខេ​តន​ត​កំពត​បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ​។ លោក​អធិការ​បានបញ្ជាក់​ថាប​ន្ទា​ប់​ពី​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវ​រថភ្លើង​បុក​ពេល​កំពុងធ្វើដំណើរ​ម្នាក់ឯង​។ ដោយសារ​មិនមាន​អ្នកណា​ស្គាល់ រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ សព​កំពុង​រក្សាទុក​នៅ​កន្លែងកើតហេតុ ក្រោម​ការមើល​ថែ​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​បឹង​ទូក ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ជម្លោះ ដីធ្លី​រវាង​តារាចម...

​ដោយៈ មុនី រ័ត្ន​,​បូ​រិ​...

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...