Home កីឡា ចូ​សេ ម៉ូ​រី​...

ចូ​សេ ម៉ូ​រី​ញ៉ូ ជឿជាក់ថា សន់ ហឿង​មីន នឹង​ប្តូរផ្តាច់ ជាមួយ Tottenham

ប្រែ​សម្រួល​: ពិសិដ្ឋ​៖ លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) មាន​ទំនុកចិត្ត​ថា កីឡាករ សន់ ហឿង​មីន (Son Heung Min) នឹង​ប្តូរផ្តាច់​អនាគត​វែងឆ្ងាយ​ជាមួយ​ក្លឹប Tottenham ។​
​ ​
​សន់ ហឿង​មីន ធ្វើបាន​ល្អ​នៅ​រដូវ​កាល​ថ្មី​នេះ ស្របពេល​កីឡាករ​រូបនេះ​រកបាន​៩​គ្រាប់ ក្នុងការ​បង្ហាញមុខ​៦​លើកចុងក្រោយ ហើយ​តាម​ព័ត៌មាន​នៅ​សប្តាហ៍​នេះ​ថា ក្រុម Spurs ចង់​ពន្យារ​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ ដែល​នឹង​ចប់​នៅ​ឆ្នាំ​២០២៣​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​មានប្រសាសន៍ថា “​ខ្ញុំ​ពេញចិត្ត​លទ្ធផល​នេះ​។ សន់ មាន​កិច្ចសន្យា​បី​ឆ្នាំ ដូច្នេះ​វា​ស្ថិតក្នុង​ស្ថានភាព​ដែល​ព្រួយបារម្ភ​ខ្លាំង​នោះទេ​។ សន់ ពេញចិត្ត​ចង់​នៅទីនេះ​។ ខ្ញុំ​ជឿថា គាត់​ចង់​ប្តូរផ្តាច់​អនាគត​នៅ​ក្លឹប​នេះ​យូរអង្វែង​ទៀត​”​។​
​ ​
​លោក​បន្តថា “​គ្រប់គ្នា​នៅ​ក្លឹប​នេះ​គឺ​ពេញចិត្ត​កីឡាករ​រូបនេះ​ហើយ​កីឡាករ​រូបនេះ​ព្យាយាម​ធ្វើខ្លួន ជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ​”​។​
​ ​
​សន់ វ័យ​២៨​ឆ្នាំ​បាន​ផ្ទេរ​ពី​ក្លឹប Bayer Leverkusen កាលពី​ឆ្នាំ​២០១៥ ក្នុង​កិច្ចព្រមព្រៀង​ដែលមាន ទឹកប្រាក់​២២​លាន​ផោន​និង​ធ្វើ​បានល្អ​មែនទែន​។ ទាក់ ទិន​នឹង​គ្រាប់​បាល់ កីឡាករ​រូបនេះ​រក បាន​១៨​គ្រាប់​នៅ​គ្រប់ការ​ប្រកួត​៕P

ខ្សែបម្រើ​ស្លាប សន់ ហឿង​មីន (Son Heung Min)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...