Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រីមួយរូបស...

ស្ត្រីមួយរូបសម្រាលកូនលើស្ពាន

ដោយៈ ជា សីហៈ/កោះកុង:ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍មកថា បានឈឺពោះសម្រាលកូននៅពាក់កណ្តាលស្ពានកោះកុង ប៉ុន្តែ ត្រូវបានគ្រូពេទ្យឆ្មបខេត្តកោះកុង ជួយសង្គ្រោះដោយសុវត្ថិភាព។

មន្ទីរពេទ្យខេត្តកោះកុងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឈឺពោះសម្រាលកូននៅលើស្ពានកោះកុង។

ប្រភពដដែលបានបន្តថា ភ្លាមៗក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះទៅជួយសង្គ្រោះ និងសម្រាលកូននៅលើស្ពានកោះកុងបានដោយជោគជ័យ និងសុវត្ថិភាពបន្ទាប់មកក៍បានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular